Ad Code

រុស្ស៊ី​ខឹង​សម្បារ​បន្ទាប់ពី​ទស្សនា​វ​ដ្តី Charlie Hebdo បោះ​ពុម្ព​ផ្សាយ​រូបគំនូរ​ចំអក​នៃ​ការ​ធ្លាក់​យន្តហោះ​​

រុស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​កំហឹង​បន្ទាប់ពី​ទស្សនាវដី្ត​របស់​បារាំង​បាន​ចុះផ្សាយ​គំនូរ​ចំអក​នៃ​យន្ត​ហោះ​ដឹក​អ្នកដំណើរ​របស់​រុស្ស៊ី​ដែល​ធ្លាក់​ក្នុង​ប្រ​ទេស​អេ​ហ្ស៊ី​ប​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅក្នុង​ប្រទេស​រុស្ស៊ី​បាន​ផ្ទុះ​កំហឹង​ដោយសារ​រូបភាព​នេះ ​ខណៈ​ដែល​អ្នកប្រើប្រាស់​បាន​ថ្កោលទោស​ចំពោះ​ការ​បោះ​ពុម្ពផ្សាយ​របស់​ទស្សនាវដី្ត Charlie Hebdo។​



អ្នកប្រើប្រាស់ Twitter ម្នាក់​បាន​សួរ​ថា ហេតុអ្វី​បានជា​បុគ្គលិក​របស់​ទស្សនាវដី្ត Charlie Hebdo មិន​បោះពុម្ព​រូប​ថ្លុក​របស់​សមាជិក​ខ្លួន​ដែល​ត្រូវ​បាន​បាញ់សម្លាប់​ដោយ​ក្រុម​ជី​ហាដ​និយម​ក្នុង​ទីក្រុង​ប៉ា​រីស​កាលពី​ខែមករា។



អ្នកខ្លះ​ទៀត​បាន​និយាយ​ថា មនុស្ស​គួរតែ​ចាប់ផ្តើម​កុំ​អើពើ​ចំពោះ​ការ​បង្ក​ហេតុ​គួរ​ខ្ពើម​ទាំងនេះ ​ខណៈ​អ្នកបង្កើត​របស់​ពួកគេ​កំពុង​ព្យាយាម​បង្ក​ប្រតិកម្ម​។



អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ហៅ​រូប​ថ្លុក​ដែល​ផ្សព្វផ្សាយ​ដោយ​ទស្សនាវដី្ត Charlie Hebdo នេះ​ថា​ជា “​ការប្រមាថ​”​។​



លោក​បាន​និយាយ​ថា “​មិត្ត​រួម​ការងារ​របស់ខ្ញុំ​ និង​ខ្ញុំ​បាន​ព្យាយាម​រក​គំនូរ​ចំអក​នៃ​អ្នកកាសែត​នៅក្នុង​ទស្សនាវដី្ត Charlie Hebdo ដែល​ត្រូវ​បាន​បាញ់សម្លាប់​ដោយ​ពួក​ភេរវករ​។ យើង​មិនអាច​រក​ឃើញ​ពួក​វា​បានទេ​។ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​ត្រូវ​បាន​បោះពុម្ព​មែន​នោះ វា​ក៏​នឹង​ជា​ការ​ប្រមាថ​ផង​ដែរ​”​។​



ទោះបីជា​យ៉ាងណាក៏ដោយ​និពន្ធ​នាយក​ទស្សនា​វ​ដ្តី Charlie Hebdo លោក Gerard Briard បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា “​យើង​បាន​អត្ថាធិប្បាយ​លើ​ព័ត៌មាន​នេះ​ដូចដែល​បណ្ដាញ​ផ្សព្វផ្សាយ​ដទៃទៀត​បាន​ធ្វើ​គ្មាន​តួ​អង្គ​ចំអក​នៅ​លើ​រូបគំនូរ​ទាំងនេះ​ទេ​។ យើង​គ្រាន់តែ​ផ្ដល់​មតិយោបល់​លើ​ព្រឹត្តិការណ៍​នេះ​ និង​បាន​បង្ហាញ​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​យើង​”​។​



គួរ​បញ្ជាក់​ថា រូប​ថ្លុក​ទីមួយ​បាន​បង្ហាញ​ពី​ផ្នែក​ខ្លះ​នៃ​យន្តហោះ​ និង​អ្នក​ធ្វើ​ដំណើរ​កំពុង​ធ្លាក់​ចុះ​មក​ដី​ខណៈ​ពេល​ដែល​សកម្មប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​ម្នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើង​បាន​អោន​ចុះ​ដើម្បី​គេច​ពី​កម្ទេចកំទី​ដែល​កំពុង​ធ្លាក់។​



នៅ​ខាងក្រោម​រូបគំនូរ​ចំអក​នេះ​មាន​សរសេរ​ថា​ “​ក្រុម​រដ្ឋ​ឥស្លាម៖អាកាសចរណ៍​របស់​ប្រទេស​រុស្ស៊ី​បាន​បង្កើន​ការ​ទម្លាក់​គ្រាប់បែក​របស់​ខ្លួន​”​។​



រូប​ទី​ពីរ​បាន​បង្ហាញ​ពី​លលាដ៍ក្បាល​មួយ​ និង​យន្តហោះ​ដែល​កំពុង​ឆេះ​នៅ​លើ​ដី​ដោយមាន​សរសេរ​ថា​ “​គ្រោះថ្នាក់​ដែល​មាន​តម្លៃ​ទាប​របស់​ប្រទេស​រុស្ស៊ី​។ ខ្ញុំ​គួរតែ​យក​កូកាអ៊ីន​ទៅតាម​អាកាស​”​។


អ្នកនិពន្ធ​បាន​លើក​ឡើង​បែបនេះ គឺ​ចង់​សំដៅ​ទៅលើ​អាកាសយានិក​ជនជាតិ​បារាំង​ពីរ​នាក់​ដែល​បាន​រត់​គេច​ខ្លួន​ពី​សាធារណរដ្ឋ​ដូ​មី​និក​ ដើម្បី​គេចវេស​ពី​ការ​ចាប់ខ្លួន​ពី​បទ​ព្យាយាម​ដឹក​គ្រឿងញៀន​ចំនួន​៦៨០​គីឡូក្រាម​៕


RT




រុស្ស៊ី​ខឹង​សម្បារ​បន្ទាប់ពី​ទស្សនា​វ​ដ្តី Charlie Hebdo បោះ​ពុម្ព​ផ្សាយ​រូបគំនូរ​ចំអក​នៃ​ការ​ធ្លាក់​យន្តហោះ​​

Post a Comment

0 Comments

Close Menu