Ad Code

រថយន្ត​ហាយ​ឡែ​ន​ដឺ​បើក​ជែង​រថយន្ត​RangRover​​បុក​បាក់​របង​ និង​ប៉ាណូ​ហត្ថា​កសិករខ្ទេច​

បន្ទាយមានជ័យ ៖ ព្រោះតែ​ឡើង​ជែង​រថយន្តRangRoverមួយ​ទៀត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បណ្ដាល​អោយ រថយន្ត​ហាយ​ឡែ​ន​ដឺ​មួយ​គ្រឿង​រេ​ចង្កូត​ក្រឡាប់​បោក​បាក់​ខ្ទិច​របង ​និង​ប៉ាណូ​ហត្ថា​កសិករ កាល​ពី​រសៀល​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។


តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​ហាយ​ឡែ​ន​ដឺ​ដែល​ក្រឡាប់​បោក​របង និង​ប៉ាណូ​ហត្ថា​កសិករ ពាក់​ស្លាក​លេខ សៀមរាប 2B 2156 បើកបរ​ពី​ត្បូង​ទី​ជើង លុះដល់​ចំណុច​កើត​ហេតុ​បាន​ឡើង​វ៉ា​រថយន្ត​ RangRoverមួយ​គ្រឿង​ដែល​កំពុង​វ៉ា​រថយន្ត​មួយទៀត​ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​រថយន្ត​ហាយ​ឡែ​ន​ដឺ​រេ​ចង្កូត​ទៅ​ខាង​ឆ្វេង​ក្រឡាប់​បោក​បាក់​របង ​និង​ប៉ាយ​ប៉ាណូ​របស់​ហត្ថា​កសិករ​មីក្រូហិរញ្ញវត្ថុ​ធ្វើ​ឲ្យ​​ប៉ាណូ​ដួល​ខ្ទិច។ ចំណែង​រថយន្តRangRoverដែល​គេ​ដឹង​ថា ជា​រថយន្ត​ ពណ៌​ខ្មៅ​ តែ​មិន​ស្គាល់​ស្លាក​លេខ​នោះ បាន​បើក​ទៅ​ទិស​ខាងជើង​បាត់ស្រមោល។​


ក្រោយ​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៍​ជើង​នៃ​អធិការ​នគរបាល​ស្រុក​មង្គល​បូរី ក្រោ​យ​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​បាន​ចេញ​តាម​មុខសញ្ញា​ស្វែងរក​រថយន្ត​បង្ក​តែ​រក​មិនឃើញ។


ចំពោះមុខ​ម្ចាស់​រថយន្ត​ហាយ​ឡែ​ន​ដឺ​ដែល​ពុំ​មាន​គ្រោះថ្នាក់​បាន​ជួប​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ខាង​ហត្ថា​កសិករ​មីក្រូហិរញ្ញវត្ថុ​ដោយ​ពុំ​ចំ​បាច់​ឲ្យ​សមត្ថកិច្ច​ដោះស្រាយ​ក្នុង​តម្លៃ​ជាង​មួយ​ពាន់​ដុល្លារ​៕ 


6-11-2015k1


6-11-2015k2



រថយន្ត​ហាយ​ឡែ​ន​ដឺ​បើក​ជែង​រថយន្ត​RangRover​​បុក​បាក់​របង​ និង​ប៉ាណូ​ហត្ថា​កសិករខ្ទេច​

Post a Comment

0 Comments

Close Menu