ហាងលក់រាយនៅទូទាំងសហរដ្ឋអាមេរិក បានផ្តល់ជូនការបញ្ចុះតម្លៃនៅមុនថ្ងៃ Black Friday ដើម្បីទាក់ទាញអ្នកទិញមុនថ្ងៃបុណ្យ Thanksgiving ប៉ុន្តែមានការត្រួតពិនិត្យជាបឋមបានបង្ហាញថា ហ្វូងមនុស្សនៅក្នុងហាងមានភាពស្ងាត់ ខណៈការលក់អនឡាញបានកើនឡើង។
លោក Craig Johnson ជាប្រធាននៃ Customer Growth Partners បាននិយាយថា៖ “វានៅតែឆាប់ពេកហើយ សម្រាប់អ្វីដែលយើងកំពុងមើលឃើញរហូតមកនោះគឺថា ហ្វូងមនុស្សមានកម្រិតល្អដែរ ប៉ុន្តែក៏មិនល្អខ្លាំងណាស់ណាដែរ”។ ការពិគ្រោះយោបល់លក់រាយ កំពុងធ្វើការសិក្សាដោយមានសមាជិក ១៨នាក់ ស្តីពីចរាចរណ៍អតិថិជននៅក្នុងផ្នែកផ្សេងៗគ្នានៃប្រទេសនេះ។
ទោះយ៉ាងណា ហាងជាច្រើនត្រូវបានធ្វើការវេចខ្ចប់ជាស្រេច។ នៅឯហាង Toys R Us នៅទីតាំង Times Square នៃទីក្រុង New York មានអ្នកទិញតម្រង់ជួរប្រមាណជា ២០០នាក់។
អ្នកចូលទិញដំបូងគេក្នុងហាង ត្រូវបានស្វាគមន៍ និងអបអរដោយនិយោជិតក្នុងហាង ជាមួយការពាក់មួកសាន់តា។
នេះជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញអ្នកទិញក្នុងថ្ងៃឈប់សម្រាក និងចង់ទទួលបានចំនួនច្រើនបំផុត ជាមួយការប្រកួតប្រជែងនឹង Amazon.com Inc (AMZN.O) ដែលជាក្រុមហ៊ុនលក់រាយនៅសហរដ្ឋអាមេរិក ដែលបានពង្រីកកិច្ចព្រមព្រៀងពិសេសសម្រាប់ឈប់សម្រាករបស់ខ្លួន ឱ្យកាន់តែខ្លាំងឡើងដោយការបើកហាងលក់នៅល្ងាចនៃថ្ងៃ Thanksgiving។
Daipayan Deb ដែលជាអ្នកទិញអីវ៉ាន់ក្នុងមជ្ឈមណ្ឌលផ្សារទំនើប Wal-Mart packed នៅឯជាយក្រុងនៃទីក្រុង Pittsburgh បាននិយាយថា៖ “ខ្ញុំមិនអាចរង់ចាំរហូតដល់ថ្ងៃស្អែកនោះទេ ប៉ុន្តែវាពិតជាគួរឱ្យរំភើបណាស់សម្រាប់ថ្ងៃនេះ”។ “ពីមុនមក ខ្ញុំបានចាប់ផ្តើមការដើរទិញអីវ៉ាន់នៅថ្ងៃ Black Friday ប៉ុន្តែឥឡូវនេះខ្ញុំអាចចាប់ផ្តើមទិញតាំងពីថ្ងៃព្រហស្បតិ៍បាន”។
ការបញ្ចុះតម្លៃមុន នៅតាមហាង និងតាមបណ្តាញ រួមបញ្ចូលទាំងការទិញទំនិញមួយ ហើយទទួលបានការបញ្ចុះតម្លៃ ៥០ ភាគរយសម្រាប់ការទិញប្រដាប់ក្មេងលេង “Star Wars”។ មានកាតបញ្ចុះតម្លៃ ២០០ ដុល្លារសម្រាប់យន្តហោះគ្មានអ្នកបើក quadcopter នៅឯ Best Buy Co Inc (BBY.N) និងទូរទស្សន៍ Samsung ទំហំ ៥០ អុីញ សម្រាប់តម្លៃ ៤៩៩ ដុល្លារ ក្នុង Wal-Mart Stores Inc (WMT.N)។
អ្នកទិញទំនិញនៅសហរដ្ឋអាមេរិក បានចំណាយជាង ១ ពាន់លានដុល្លារ នៅលើបណ្ដាញ ដែលមានកម្រិត ២២ ភាគរយច្រើនជាងឆ្នាំមុន ក្នុងចន្លោះពេលពាក់កណ្តាលអធ្រាត្រ និងម៉ោង ៥ទៀបភ្លឺ និងនៅថ្ងៃព្រហស្បតិ៍។ នេះបើយោងតាម Adobe Digital Index ដែលបានតាមដានចំនួនមនុស្ស ១០០ លាននាក់ ដែលចូលមើលវែបសាយលក់រាយទាំង ៤,៥០០ របស់អាមេរិក។
នាយកប្រតិបត្តិរបស់ Target គឺលោក Brian Cornell បាននិយាយថា ការលក់អនឡាញក្នុងក្រុមហ៊ុនលក់រាយទាំងនេះ មានភាព “ខ្លាំងក្លា” សម្រាប់ការចាប់ផ្តើម។ ភស្តុតាងដំបូងបានបង្ហាញពីចរាចរណ៍របស់អតិថិជន ដែលមានភាពខ្លាំងឡើង ហើយអ្នកទិញមានចំនួនច្រើនជាងនៅក្នុងហាងលក់ កាលពីឆ្នាំមុន ប៉ុន្តែវាអាចជាឆាប់ពេក ក្នុងការអត្ថាធិប្បាយលើនិន្នាការរួមនេះ។
រដូវកាលនៃការដើរទិញអីវ៉ាន់មានវិសាលភាពធំទូលាយសម្រាប់ខែវិច្ឆិកា និងខែធ្នូ ដែលមានសារៈសំខាន់សម្រាប់អ្នកលក់រាយជាច្រើន ព្រោះមានរយៈពេល ២ ខែ ដែលអាចទទួលកម្រៃពីគ្រប់ទីកន្លែងចាប់ពីកម្រិតពី ២០ ទៅ ៤០ ភាគរយនៃការលក់ប្រចាំឆ្នាំរបស់ពួកគេ។
អ្នកទិញទំនិញរំពឹងថា នឹងមានការប្រុងប្រយ័ត្នជាមួយនឹងការចំណាយរបស់ពួកគេជាថ្មីម្តងទៀតនៅឆ្នាំនេះ។ សហព័ន្ធលក់រាយជាតិបានរំពឹងថា ការលក់នៅថ្ងៃឈប់សម្រាកនឹងកើនឡើង ៣.៧ ភាគរយ ដែលជាអត្រាមួយទាប ជាងកំណើនសេដ្ឋកិច្ច ៤.១ ភាគរយកាលពីឆ្នាំមុន ដោយសារតែបញ្ហាប្រាក់ឈ្នួលនៅតែអាប់អួ ហើយការងារមានកំណើនទាប៕
ចំនួនអ្នកទិញអីវ៉ាន់ក្នុងថ្ងៃ Thanksgiving តាមហាងមិនសូវជាល្អទេ តែការលក់អនឡាញនៅតែកើនយ៉ាងខ្លាំង
0 Comments