លោក Arsene Wenger ចង់ឲ្យដំណើរការនៃការតាមប្រមាញ់ជើងឯកបាល់ទាត់កំពូលអង់គ្លេស Premier League វិលត្រឡប់មកសភាពប្រក្រតីវិញ ពេលជួបជាមួយក្រុម Sunderlandនាថ្ងៃសៅរ៍នេះ ក្រោយទទួលរងការរិះគន់រយៈពេលមួយសប្តាហ៍ពេញ ចំពោះប្រវត្តិនៃកីឡាករមានរបួសរបស់ពួកគេនោះ។
កីឡាករ Alexis Sanchez និងកីឡាករ SantiCazorla បានក្លាយជាកីឡាករចុងក្រោយគេដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះកីឡាកររងរបួស ហើយនឹងត្រូវអវត្តមានការប្រកួតរបស់ក្រុមឆ្មាខ្មៅ Sunderland ពេលពួកគេធ្វើដំណើរមកសួរសុខទុក្ខដល់ទឹកដី Emirates។
កីឡាករទាំងពីរនាក់នេះ បានរងរបួសអំឡុងការប្រកួតស្មើជាមួយក្រុម Norwich កាលពីចុងសប្តាហ៍មុន ដែលលទ្ធផលនេះដែរ បានរារាំងក្រុមលោក Wenger ពីការឡើងឈរកំពូលតារាងជាមួយក្រុម Man City ពោលគឺពួកគេបានត្រឹមតែមាន ១ ពិន្ទុប៉ុណ្ណោះ តាមពីក្រោយក្រុមកំពូលតារាងទាំងពីរ Man City និងក្រុម Leicester។
របួសរបស់កីឡាករ Sanchez បានធ្វើឲ្យគេមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយលោក Wenger បានទទួលស្គាល់ថា ខ្សែប្រយុទ្ធម្នាក់នេះ មានអារម្មណ៍ឈឺត្រង់ឆ្អឹងគន្លាក់ជើងពេញមួយសប្តាហ៍ មុនពេលដែលធ្វើដំណើរទៅកាន់ទឹកដី Carrow Road and ពេលនេះ លោក Wenger មិនទាន់បានដឹងនោះទេ ថាតើកីឡាករ ឈីលី ម្នាក់នេះនឹងត្រូវអវត្តមានពីការប្រកួតរយៈពេលយូរប៉ុណ្ណា។
ដោយឡែក រយៈពេលត្រូវអវត្តមានរបស់កីឡាករ Cazorla ក្រោយពេលរងរបួសក្បាលជង្គង់ ពេលជួបជាមួយក្រុម Norwich នោះ ក៏គេមិនទាន់ដឹងដូចគ្នា ខណៈដែលកីឡាករខ្សែបម្រើសញ្ជាតិបារាំង Francis Coquelin នឹងត្រូវអវត្តមានពីការប្រកួតរយៈពេល ៣ ខែ ដោយសារតែរបួសក្បាលជង្គង់។
លោក Wenger បាននិយាយថា ជាការពិតណាស់ថា ដែលអាចឆ្លងផុតខែវិច្ឆិកា ដោយមិនមានអ្វីធ្ងន់ធ្ងរនោះ ដោយហេតុថា រយៈពេល ២ សប្តាហ៍ចុងក្រោយនេះ យើងបាត់បង់កីឡាករ Francis, Alexis និង Santi៕
លោក Arsene Wenger ប្រឈមនឹងវិបត្តិក្រុមក្រោយជួបបញ្ហាកីឡាកររបួស
0 Comments