កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នេះ នៅវិទ្យាល័យកំពង់ស្ពឺ មានរៀបចំពិធីប្រគល់កង់ ហើយព្រមទាំងបានប្រគល់កង់ចំនួន២០០គ្រឿង ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនវិទ្យាល័យទាំង២២នៅក្នុងខេត្តកំពង់ស្ពឺ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោកបណ្ឌិត ហ៊ុន ម៉ានី បានអញ្ជើញចូលរួមក្នុងកិច្ចប្រគល់នេះផងដែរ។
ក្នុងនោះដែរ លោក ហ៊ុន ម៉ានី បានលើកឡើងថា សិស្សក្រីក្រទាំង២២វិទ្យាល័យ បានទទួលកង់ចំនួន២០០គ្រឿង គឺយកមកប្រគល់ជូនដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ទាំងវិទ្យាល័យ២២តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា គឺលោកជំទាវ ពូជីហ្គើ៕
លោកបណ្ឌិត ហ៊ុន ម៉ានី ប្រគល់កង់២០០គ្រឿងដល់វិទ្យាល័យទាំង២២នៅក្នុងខេត្តកំពង់ស្ពឺ






0 Comments