បន្ទាយមានជ័យ ៖ បុរសវ័យក្មេងម្នាក់បានផឹកស្រាស្រវឹងខ្លាំងជិះម៉ូតូចេញពីកន្លែងផឹកទាំងយប់ លុះជិះមកតាមផ្លូវដោយល្បឿនលៀនផង ក៏ដួលប្រកាច់ប្រកិនតែម្នាក់ឯងរងរបួសធ្ងន់នៅវេលាម៉ោង១២យប់ ឈានចូលម៉ោង១ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងស្រីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សន គឹមសួគ៍ នាយការិយាល័យចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា មុនពេលកើតហេតុនោះមានម៉ូតូម៉ាកហុងដា c125 ពណ៌ខ្មៅ ស៊េរី2014 ពាក់ស្លាកលេខ បន្ទាយមានជ័យ 1H 4414 បើកបរដោយឈ្មោះ ម៉ែន សីហា ភេទប្រុស អាយុ២១ឆ្នាំ ភូមិសាលាក្រៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មើលទៅហាក់បីដូចស្រវឹងខ្លាំង ប្រហែលជិះម៉ូតូចេញពីកន្លែងផឹកស៊ី លុះជិះមកដល់ចំណុចកើតហេតុ ក៏ដួលប្រកាច់ប្រកិនខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវប្រជាពលរដ្ឋនៅទីនោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណដើម្បីសង្គ្រោះជីវិត ចំណែកម៉ូតូត្រូវនគរបាលចរាចរណ៍ដឹកយកទៅរក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕
បុរសម្នាក់ ផឹកស្រាស្រវឹង ជិះម៉ូតូដួលតែឯងរងរបួសធ្ងន់

0 Comments