សព្វថ្ងៃនេះ កាំភ្លើង និងរថយន្ដ កំពុងតែសម្លាប់មនុស្ស នៅសហរដ្ឋអាមេរិក ដោយមានអត្រាស្លាប់ដូចគ្នាជាលើកដំបូងហើយ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅ។ នេះបើយោងទៅតាមការលើកឡើងដោយមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) របស់សហរដ្ឋអាមេរិក។
កាលពីឆ្នាំកន្លងទៅ អត្រាមរណៈទាំងករណីគ្រោះថ្នាក់រថយន្ដ និងកាំភ្លើងមាន ១០.៣ ភាគ ១០០,០០០នាក់។ ប៉ុន្ដែទោះជាយ៉ាងណាក្ដី ក៏ស្ថិតិមិន មែនដោយសារតែករណីស្លាប់ ដោយសារតែកាំភ្លើងកើនឡើងនោះទេ។ នោះគឺពីព្រោះតែគ្រោះថ្នាក់ស្លាប់ដោយសាររថយន្ដ វាធ្លាក់ចុះទាបជាងករណីស្លាប់ដោយសារកាំភ្លើង។
ហេតុផលនៃមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍កំពុងតែមានការធ្លាក់ចុះ ហើយត្រូវបានគេនិយាយថា ដោយសារតែមានការផ្លាស់ប្ដូរគោលការណ៍ និងការបញ្ចូលបច្ចេកវិទ្យាថ្មី ធ្វើឲ្យមានសុវត្ថិភាពទាំងផ្លូវធ្វើដំណើរ និងយានយន្ដ។
ស្ដ្រីអ្នកនាំពាក្យរបស់ CDC លោកស្រី Courtney Lenard បានសរសេរនៅក្នុងខែមករាថា អាចមានលទ្ធភាពចំពោះយើងដើម្បីគ្រប់គ្រងទៅលើការស្រាវជ្រាវអំពីអាវុធជាតិផ្ទុះ នៅក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីលើកយកមកនិយាយដល់អំពើហិង្សាយុវវ័យ អំពើហិង្សាគ្រួសារ អំពើហិង្សាផ្លូវភេទ និងអត្ដឃាតកម្ម។ ប៉ុន្ដែប្រភពរបស់យើងមានកម្រិតណាស់៕
Sputnik
ពេលនេះ កាំភ្លើងសម្លាប់មនុស្សកាន់តែច្រើន ដូចគ្នានឹងរថយន្ដ នៅអាមេរិក
0 Comments