Ad Code

​យុទ្ធនាការ​របស់​អ៊ីរ៉ង់​ ​ដើម្បី​ចូលក្នុង​អង្គ​ការពា​ណិ​ជ្ជកម្ម​ពិភពលោក​

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​អ៊ីរ៉ង់ ​លោក Mohammad Reza Nematzadeh បាន​និយាយ​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​ថា ​ប្រទេស​អ៊ីរ៉ង់​ ​កំពុងតែ​រៀបចំ​ដើម្បី​ធ្វើ​​ការចរចា​ស្វែងរក​ការចូល​ទៅក្នុង​អង្គការ​ពាណិជ្ជកម្ម​​ពិភពលោក​ (WTO) ​ដោយ​កសាង​នៅលើ​សន្ទុះ​នៃ​​ព្រឹត្តិការណ៍​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ នៅពេលដែល​​ក្រុង​តេ​អេ​រ៉ង់​ ​ធ្វើ​ឲ្យ​មាន​សភាព​ដូចដើម​វិញ​​នូវ​ទំនាក់​​ទំនង​សេដ្ឋកិច្ច​អន្តរជាតិ ​បន្ទាប់ពី​បានទទួល​រង​នូវ​​ការដាក់ទណ្ឌកម្ម​រាប់​ឆ្នាំ​នោះមក។



​លោក Nematzadeh ​បាន​និយាយប្រាប់​បណ្តា​​រដ្ឋមន្ត្រី​របស់​ប្រទេស​ជា​សមាជិក​ទាំង ១៦២ របស់​​អង្គការ​ពាណិជ្ជ​កម្មនេះ​ នៅក្នុង​កិច្ចប្រជុំ ដែល​ធ្វើឡើង ២ ដង​ក្នុង​មួយឆ្នាំ​ នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី​ថា ​ខ្ញុំ​មកកាន់​ទីនេះ​​ដោយ​នាំមក​ជាមួយ​នូវ​សារ​ដ៏​សំខាន់​មួយ​​។​ ​ឥឡូវនេះ​ តាមរយៈ​ការ​​ចរចា​ដ៏​ខ្លាំងក្លា​រាប់​ឆ្នាំ​មកនេះ ​នៅ​ទីបញ្ចប់​ លទ្ធផល​នៃ​ការចរចា​នេះ​​បាន​​សម្អាត​នូវ​ការយល់ច្រឡំ​ទាំងអស់ ជុំវិញ​សកម្មភាព​​នុយក្លេអ៊ែរ​របស់​អុីរ៉ង់ ហើយ​យើង​កំពុងតែ​ប្រកាន់​​យក​នូវ​ជំហាន​បន្ទាប់​ទៀត ​​ឆ្ពោះទៅរក​ការធ្វើ​សមា​​ហ​រណកម្ម​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ​នៅក្នុង​បរិបទ​​សេដ្ឋកិច្ច​សកល​។



​ក្រុង​តេ​អេ​រ៉ង់​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​មួយ ជាមួយនឹង​ប្រទេស​មហាអំណាច នៅលើ​ពិភព​​លោក ​នៅក្នុង​ខែកក្កដា​ ​ដោយ​យល់ព្រម​ទប់ស្កាត់​ផ្នែក​រសើប​ទាំងឡាយ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​​របស់ខ្លួន ក្នុងការ​ប្តូរ​យក​នូវ​ការបន្ធូរបន្ថយ​ពី​ការ​​ដាក់ទណ្ឌកម្ម​របស់​អន្តរជាតិ​។ ​ការ​បំបែក​ភាព​ទាល់​​ច្រក​នេះ ​បានកើត​ឡើង បន្ទាប់ពី​ប្រទេស​នេះ​បានទទួល​បរាជ័យ ​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​អស់​រយៈពេល​ជាង​​មួយ​ទសវត្ស​មកហើយ ​ហើយ​ឥឡូវនេះ​​កំពុងតែ​ទាញយក​ចំណាប់អារម្មណ៍ ពី​ក្រុមហ៊ុន​បរទេស ដែល​ចាប់​​អារម្មណ៍​នៅក្នុង​ការចុះ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ម​កម្ម​ជា​​មួយ​ខ្លួន​។



​ការចូលរួម​នៅក្នុង​អង្គការ​ WTO នឹង​ជាប់ទាក់ទង​​នៅក្នុង​ការចរចា​រយៈ​ពេល​យូរ ​និង​ដ៏​លំបាក​នោះ​ផង ​ប៉ុន្តែ លោក​ Nematzadeh បាន​និយាយថា ​ប្រទេស​​អ៊ីរ៉ង់​ បាន​ត្រៀមខ្លួន​ដើម្បី​បើកចំហ​របប​ពាណិជ្ជកម្ម និង​ការវិនិយោគ​របស់ខ្លួន ​និង​បន្ត​ស្វែងរក​ការធ្វើ​​សមាហរណកម្ម​ទ្វេភាគី និង​នៅក្នុង​តំបន់​ជាមួយ​ដៃ​​គូ​ពាណិជ្ជកម្ម​របស់ខ្លួន​។



​ លោក Nematzadeh បាន​បន្តថា ទោះជា​យ៉ាងណា​ការធ្វើ​ឲ្យ​​ប្រទេស​នេះ​ក្លាយទៅជា​តំបន់​ពេញនិយម ​គឺ​ពុំមាន​ជំនួយ​សម្រាប់​ប្រព័ន្ធ​​ពិភពលោក​នោះទេ​ ហើយ​ហេតុដូច្នេះ​​ការធ្វើ​បញ្ចប់​​កិច្ចព្រមព្រៀង​សមាជិកភាព​របស់​ WTO គឺជា​អាទិ​​ភាព​មួយ​សម្រាប់​រដ្ឋាភិបាល​អុីរ៉ង់​។ ​ក្នុងឋានៈ​ជា​​ប្រទេស​សេដ្ឋកិច្ច ដែល​មិនមែនជា​សមាជិក​ដ៏​ធំ​បំផុត នៅលើ​​ពិភពលោក​នេះ​ ការចូល​ជា​សមាជិក​ពេញសិទ្ធិ ​គឺ​​ជា​កត្តា​ឈ្នះ​ឈ្នះ​មួយ​ សម្រាប់​មនុស្ស​ទាំងអស់ ​និង​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅរក​ការបង្កើត​នូវ​អង្គ​​ការ​សកល​មួយ​ដ៏​ពិតប្រាកដ​។



​បើទោះបីជា​ការពិត​ដែលថា ​អ៊ីរ៉ង់​មាន​ប្រេង និង​​​ឧស្ម័ន​បម្រុង​ដ៏​ច្រើន​បំផុត​នៅលើ​ពិភពលោក​ក៏ដោយ ​ក៏​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​មាន​សភាពយឺត​ដោយ​​សារ​ការដាក់ទណ្ឌកម្ម​នោះដែរ ​និង​តម្លៃ​​ថាម​ពល​ធ្លាក់​​ទាប​​ព្រមទាំង​អត្រា​ការប្រាក់​ខ្ពស់។ ​ការស្នើ​​សុំចូល​ជា​សមាជិក​ WTO លើកដំបូង​របស់​​អ៊ីរ៉ង់ គឺ​នៅក្នុង ខែកក្កដា ​ឆ្នាំ ១៩៩៦ ​ប៉ុន្តែ​លទ្ធផល​ហាក់ដូចជា​មិន​ប្រសើរ​សោះ​។ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​បានចាប់ផ្តើម​ពិចារណា​សមាជិកភាពរ​បស់​អ៊ីរ៉ង់ នៅ​​ក្នុង​ឆ្នាំ២០០៥ ​ហើយ​អ៊ីរ៉ង់​ បានផ្តល់​នូវ​ឯកសារ​​លម្អិ​ត​​ស្តីអំពី​ច្បាប់ ដែល​ទាក់ទង​របស់ខ្លួន ​និង​ការធ្វើ​​និយតកម្ម ៤ ឆ្នាំ​បន្ទាប់​។



​អុីរ៉ង់​ឥឡូវនេះ បានធ្វើ​បច្ចុប្បន្នភាព​នៃ​ឯកសារ​​នេះ​ និង​បាន​ត្រៀម​ដាក់ជូន​អង្គការ WTO និង​ជា​លើក​​ដំបូង​ហើយ ដែល​អ៊ីរ៉ង់​ បាន​ត្រៀម​ចូលធ្វើការ​ពិភាក្សា​​ស្តីអំពី​ការបញ្ចុះ​តម្លៃ​ពន្ធ ​និង​របាំង​ផ្សេងៗ​ទៀត​ក្នុង​​ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ ​និង​សេវាកម្ម​៕


VOA



​យុទ្ធនាការ​របស់​អ៊ីរ៉ង់​ ​ដើម្បី​ចូលក្នុង​អង្គ​ការពា​ណិ​ជ្ជកម្ម​ពិភពលោក​

Post a Comment

0 Comments

Close Menu