ភ្នំពេញ ៖ បុរសម្នាក់ ដែលគេអះអាងថាជាកូនរបស់តារាភាពយន្តជើងចាស់ម្នាក់ បានលោតពីលើខុនដូរកម្ពស់ជាង១០ជាន់ធ្លាក់ចូលផ្ទះជួលប្រជាពលរដ្ឋនៅក្បែរនោះ ធ្លាយខួរស្លាប់មួយរំពេច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុច ដីឡូត៍លេខ៦០ តាមបណ្ដោយផ្លូវ៣៣៧ ភូមិ៦ ក្រុម២១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
បុរសរងគ្រោះ ត្រូវបានខាងខុនដូរនិយាយថា ជាកូនតារាសម្ដែង និងផលិតករជើងចាស់លោកហ៊ុយ គឹង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ម្ចាស់ផ្ទះជួលខាងក្រោមបានអះអាងថា នៅមុនពេលកើតហេតុនោះ ខណៈគាត់កំពុងតែហូបបាយសុខៗ ស្រាប់តែធ្លាក់ជនរងគ្រោះពីលើមកចូលផ្ទះរបស់គាត់ធ្លាយខួរស្លាប់ភ្លាមៗតែម្ដង បង្កឲ្យមានការភ័យស្លន់ស្លោ និងភ្ញាក់ផ្អើលជាខ្លាំង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ការលោតសម្លាប់ខ្លួននេះ គេមិនទាន់ដឹងមូលហេតុអ្វីនៅឡើយទេ ព្រោះពេលនេះសមត្ថកិច្ចកំពុងតែធ្វើកោសល្យវិច័យ៕
កូនតារាសម្ដែងជើងចាស់ម្នាក់លោតពីលើខុនដូរកម្ពស់ជាង១០ជាន់ធ្លាយខួរស្លាប់មួយរំពេច
0 Comments