ភ្នំពេញ ៖ បុរស២នាក់ ត្រូវបានសមត្ថកិច្ចប៉េអឹមខណ្ឌសែនសុខ ចាប់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោស (លួចកាច់សោ-ក យកម៉ូតូ) តែមិនបានសម្រេចប្រព្រឹត្តកាលពីវេលាម៉ោង៤ល្ងាច នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងស្ថានីយប្រេងឥន្ឋនៈតេលា ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី តាមបណ្តោយផ្លូវលេខ១៩២៨។
ក្រុមជនជាប់ចោទជាចោរដែលត្រូវបានចាប់ខ្លួនខាងលើនោះ ១/ ឈ្មោះ សឿន គឹមសាន អាយុ២៨ឆ្នាំ គ្មានមុខរបរនិងទីលំនៅពិតប្រាកដ ។ ២/ឈ្មោះ មឿន សារឿន អាយុ៣៧ឆ្នាំ
គ្មានមុខរបរនិងទីលំនៅពិតប្រាកដ។
បើតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ជិត សត្យា ភេទប្រុសអាយុ២១ឆ្នាំជាបុគ្គលិកក្រុមហ៊ុនប្រេងឥន្ធន តេលា បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានមើលឃើញតាមកាមេរ៉ាសុវត្ថិភាពពីក្នុង បន្ទប់ម៉ាតតេលា ដែលគាត់កំពុងស្នាក់នៅ និងធ្វើការ នៅទីនោះឃើញជនទាំង២នាក់ដើរចូលមកក្នុងឃ្លាំងរបស់ក្រុមហ៊ុន ដែលសម្រាប់ដាក់យានយន្តបុគ្គលិកភ្លាមនោះ គាត់ក៏ប្រាប់សន្តិសុខឲ្យត្រៀមខ្លួនចាប់ពួកគេហើយបន្ទាប់មកបានរាយការណ៍តាមទូរស័ព្ទ ឲ្យសមត្ថកិច្ចប៉េអឹម ខណ្ឌមកជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនឆែកឆេរពួកគេទាំង២នាក់រកឃើញមានដែកសម្រាប់កែច្នៃកាច់បំបាក់រន្ធសោ-កម៉ូតូលួចយករបស់ គេ ដែលចោរ តែងប្រើវាធ្វើសកម្មភាពលួចហើយវត្ថុនេះជា សម្ភារល្មើសច្បាប់ ទើបឃាត់ខ្លួនតែម្តង។
ក្រោយពេលសមត្ថកិច្ចសួរនាំពួកគេបាន សារភាពថា ពួកគាត់ពិតជា មានបំណងមកលួចម៉ូតូនៅទីនេះមែនដោយជិះម៉ូតូឌុបពីម្តុំខណ្ឌចំការមន ឆ្ពោះទៅកាន់ទីនេះ ដើម្បីលួចតែមិនទាន់លួចបានសម្រេចផង ក៏ត្រូវម្ចាស់គេមកទាន់ចាប់ខ្លួនតែម្តងទៅ៕
ប៉េអឹមខណ្ឌសែនសុខ ចាប់ចោរលួចម៉ូតូបាន២នាក់ ពេលកំពុងធ្វើសកម្មភាពកាច់សោ -ក
0 Comments