Ad Code

ប៉ូលិស​ខណ្ឌ​សែន​សុខ បង្ក្រាប​មុខសញ្ញា ជួញដូរ​ថ្នាំញៀន​បាន​៤​នាក់​ ដកហូត​ថ្នាំញៀន​៦​កញ្ចប់ និង​អាវុធ​ខ្លី​ច្នៃ​មួយ​ដើម​

ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ចាប់ខ្លួន​បុរស​៤​នាក់​ក្នុង​ពេល​ដាច់​ដោយ​ឡែក​ពី​គ្នា ពាក់ព័ន្ធ​ការ​ជួញ​ដូរ​ថ្នាំញៀន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ កាលពី​កាលពី​ល្ងាច​ថ្ងៃទី​១៧ និង​ព្រឹក​ថ្ងៃទី​១៨​ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ និង​សង្កាត់​ទឹកថ្លា បន្ទាប់ពី​ឆែកឆេរ​ពួកគេ​រក​ឃើញ ថ្នាំញៀន និង​ឧបករណ៍​ប្រើប្រាស់​ព្រមទាំង​អាវុធ​ខ្លី​ច្នៃ​១​ដើម​ផង។


ក្រុម​ជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​៤​នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាង​លើ​មាន​២​ក្រុម ក្រុមទី​១​មាន​៣​នាក់ ចាប់ខ្លួន​កាលពី​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៧ និង​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​នៅ​បន្ទប់​ផ្ទះ​ជួល​ជាន់​ទី​២​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា​ រក​ឃើញ​ថ្នាំញៀន​ចំនួន​១​កញ្ចប់​ធំ​ និង​៣​កញ្ចប់​តូច រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ និង​ចាប់ខ្លួន​មេខ្លោង ម្នាក់​ឈ្មោះ ព្រំ ឧកញ៉ា អាយុ​៣២​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី និង​មក​ស្នាក់​នៅផ្ទះ​ជួល​ខាង​លើ ជាមួយ​បក្ខ​ពួកគេ​២​នាក់​ទៀត​ឈ្មោះ លី ពិ​សល អាយុ​៣១​ឆ្នាំ​និង​ឈ្មោះ លី ពិសិដ្ឋ អាយុ​៣៣​ឆ្នាំ។


ក្រុម​ទី​២ ចាប់​ខ្លួន​បាន​ម្នាក់​នៅ​វេលា​ម៉ោង​១១​ព្រឹក នា​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​តំបន់​ផ្សារ​ទី​ប្រជុំ​ជន នៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ចាប់ខ្លួន​បន​ម្នាក់​ដកហូត​ថ្នាំញៀន​បាន​២​កញ្ចប់​ធំ​ និង​១​កញ្ចប់​តូច​និង​កាំ​ភ្លើង​ខ្លី​កែច្នៃ​ឈ​មួយ​ដើម​បាញ់​គ្រាប់​កង់ ដែល​លាក់​ទុក​ក្នុង​កាបូប​ស្ពាយ ពេល​កំពុង​ជិះ​ម៉ូតូ តាម​ផ្លូវ មក​ប៉ះ​សមត្ថកិច្ច​កំពុង​យាមល្បាត។


លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​មានប្រសាសន៍ថា ក្រុម​ជន​ជាប់ចោទ​ទាំង​៤​នាក់​ខាង​លើ​ ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ហើយ​ពួកគេ​ និង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​៕
Nita-19-A-46-Full


Nita-19-A-47-Full


Nita-19-A-48-Full


Nita-19-A-49-Full


Nita-19-A-50-Full



ប៉ូលិស​ខណ្ឌ​សែន​សុខ បង្ក្រាប​មុខសញ្ញា ជួញដូរ​ថ្នាំញៀន​បាន​៤​នាក់​ ដកហូត​ថ្នាំញៀន​៦​កញ្ចប់ និង​អាវុធ​ខ្លី​ច្នៃ​មួយ​ដើម​

Post a Comment

0 Comments

Close Menu