Ad Code

នីហ្សេរីយ៉ា​ព្រមាន​ថា ក្រុម​បូកូ​ហា​រ៉ា​ម​មាន​ផែនការ​ចាប់ជំរិត​សិស្ស​យក​លំនាំ​តាម​ការ​ចាប់​ពង្រត់ Chibok

ក្រុមមន្ត្រី​នីហ្សេរីយ៉ា​បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា ក្នុង​សប្តាហ៍​នេះ​ក្រុម​ជី​ហាដ​បូ​កូ​ហា​រ៉ា​ម​កំពុង​រៀប​ផែនការ​មួយ​យក​លំនាំ​តាម​ការ​ចាប់​ជំរិត​សិស្ស​ Chibok មុន​ពេល​កំណត់​របស់​ប្រធានាធិបតី​លោក ​Muhammadu Buhari ដើម្បី​កម្ចាត់​ក្រុម​នេះ។


ក្រុម​មន្ត្រី​បាន​ព្រមាន​ថា ជនបរទេស​ក៏​មាន​ហានិភ័យ​ផង​ដែរ​ ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​វប្បធម៌​របស់​ប្រទេស​នេះ​គឺ​លោក Lai Mohammed បាន​និយាយថា ក្រុម​បូ​កូ​ហា​រ៉ា​ម​គ្រោង​នឹង​រៀបចំ​ការវាយប្រហារ​មួយ​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ការចាប់​ជំរិត​ក្មេង​ស្រី​២៧៦​នាក់​ ដែល​មកពី​ទីប្រជុំជន​ភាគ​ឦសាន Chibok ក្នុង​ឆ្នាំ​២០១៤។


លោក​Mohammed បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា “​ការ​ពង្រត់​ក្មេង​ស្រី Chibok នៅ​ក្នុង​ឆ្នាំ​២០១៤​ ដែល​បាន​ទាក់ទាញ​ការ​យកចិត្តទុកដាក់​ជា​សកល​ចំពោះ​ក្រុម​ភេរវជន​នេះ​គឺជា​អ្វីដែល​ឥឡូវនេះ​កំពុង​ព្យាយាម​កើតឡើង​ម្តងទៀត​”​។​ជាមួយគ្នា​នោះ លោក​បាន​ជំរុញ​ឲ្យ​សាលារៀន​ត្រូវ​ពង្រឹង​សន្តិសុខ​។​



លោក Buhari បាន​សន្យាថា នឹង​លុបបំបាត់​ក្រុម​បះបោរ​បង្ហូរ​ឈាម​បូ​កូ​ហា​រ៉ា​ម​មួយ​នេះ ​ដែល​បានសម្លាប់​មនុស្ស​រាប់ម៉ឺន​នាក់​គិត​ត្រឹម​ចុង​ឆ្នាំនេះ។ ក្រុម​ជី​ហាដ​និយម​មួយ​នេះ​បាន​ចាក​ចេញពី​ទឹកដី​សំខាន់​ វា​បាន​បង្កើន​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​សាហាវ​ៗ​ដើម្បី​បង្ក​សង្គ្រាម​សម្រាប់​ក្រុម​រដ្ឋ​ឥស្លាម​។​



ប៉ុន្តែ​ខណៈពេលដែល​សមត្ថភាព​វាយប្រហារ​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម​ត្រូវ​បាន​កាត់បន្ថយ​នោះ ការ​វាយឆ្មក់​សម្លាប់​មនុស្ស​យូរៗ​ម្តង​នៅតែ​បាន​រុកកួន​តាម​ទីប្រជុំជន​និង​ភូមិភាគ​ឦសាន​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ព្រមទាំង​នៅ​ភាគ​ខាងជើង​ប្រទេស​កា​មេ​រូ​ន ភាគ​អាគ្នេយ៍​ប្រទេស​នី​ហ្សេ​រ និង​បឹង​ឆាដ​របស់​ប្រទេស​ឆាដ​ផងដែរ​៕ AFP




នីហ្សេរីយ៉ា​ព្រមាន​ថា ក្រុម​បូកូ​ហា​រ៉ា​ម​មាន​ផែនការ​ចាប់ជំរិត​សិស្ស​យក​លំនាំ​តាម​ការ​ចាប់​ពង្រត់ Chibok

Post a Comment

0 Comments

Close Menu