ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ខណ្ឌសែនសុខ ចាប់ខ្លួនពីបទរក្សាទុក និង ជួញដូរថ្នាំញៀនខុសច្បាប់ ដែលរកឃើញភស្តុតាងជាក់ស្តែងនៅក្នុងបន្ទប់ របស់គាត់ដែលបានជួលពីគេ ស្នាក់នៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខកាលពីវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខបានមានប្រសាសន៍ថា ជនជាប់ចោទខាងលើឈ្មោះ ព្រំ ឧកញ៉ា ភេទប្រុស អាយុ៣១ឆ្នាំ គ្មានមុខរបរច្បាស់លាស់ ស្នាក់នៅផ្ទះជួល បន្ទប់ជាន់ទី២ចំណុចកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានគេរាយការណ៍ថា ជនខាងលើជាមុខសញ្ញាជួញដូរចែកចាយថ្នាំញៀន ដោយលួចលាក់ខុសច្បាប់ ដែលបង្កឲ្យប្រជាជនរស់នៅក្បែរនោះមានការព្រួយបារម្ភ។ ក្រោយពេលទទួលបានព័ត៌មាននេះសមត្ថកិច្ចមូលដ្ឋានបានកេណ្ឌកម្លាំងចុះធ្វើរដ្ឋបាលឆែកឆេរតាមបន្ទប់ផ្ទះជួលនៅទីនោះ ភ្លាមជាលទ្ធផលរកឃើញថ្នាំញៀនចំនួន៤កញ្ចប់នៅក្នុងបន្ទប់ជួលដែលឈ្មោះ ព្រំ ឧកញ៉ា បានជួលស្នាក់នៅ
ជនជាប់ចោទកំពុងត្រូវបាននគរបាលប៉ុស្តិ៍ទឹកថ្លាបញ្ជូនមកឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បី ធ្វើការសាកសួរស្រាវជ្រាវបន្ត និងចាត់ការតាមច្បាប់៕
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចាប់ខ្លួនបុរស២នាក់ពីបទ ជួញដូរថ្នាំញៀន ខុសច្បាប់
0 Comments