Ad Code

បុរស​ម្នាក់​​​ធ្លាក់​ពីលើ​គ្រែ​កម្ពស់​មិន​ដល់​កន្លះ​ម៉ែត្រ​ ស្លាប់​ភ្លាម​មួយ​រំពេច

កែប ​៖​ ​បុរស​វ័យ​៥០​ឆ្នាំ​ប្លាយ​ម្នាក់ ​បាន​ស្លាប់​ភ្លាមៗ ក្រោយពី​ស្រវឹង​ជោកជាំ រួច​រអិល​ខ្លួន​ធ្លាក់​ពីលើ​គ្រែ ​កម្ពស់​មិន​ដល់​កន្លះ​ម៉ែត្រ​បត់​.ក​ស្លាប់​នឹង​គល់​ព្រីង។


ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ទៀបភ្លឺ​ ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥​ ស្ថិតនៅ​ចំណុច​ភូមិ​អង្កោល ​ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប។


សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ​ ភិន ផាន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប។ ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​រអិល​ធ្លាក់​ពីលើ​រាន​ក្រោម​ដើម​ព្រីង កម្ពស់​មិន​ដល់​កន្លះ​ម៉ែត្រ​ផង។


សាក្សី ដដែល​បាន​បន្ដ​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ផឹក​ស៊ី​​ជាមួយ​មិត្តភ័ក្ដិ​រហូត​​​​​​​រហូតដល់ ស្រវឹង​ជោកជាំ រួច​ក៏​បាន​​ដេក នៅ​លើ​គ្រែ​ក្រោម​ដើម​ព្រីង​ក្បែរ​ផ្ទះ។ លុះ​នៅ​ម៉ោង​កើតហេតុ​ខាងលើ​ គ្រួសារ​ជនរងគ្រោះ​ក៏​ប្រទះឃើញ​ជនរងគ្រោះ​បាន​បត់​.ក​ស្លាប់​បាត់​ទៅ​ហើយ​ ដោយ​មិន​ដឹង​ថា ជនរងគ្រោះ​បាន​រអិល​ធ្លាក់​តាំងពី​ពេលណា​នោះ​ទេ។


បច្ចុប្បន្ន​ សព​ក្រោយ​ការ​ពិនិត្យ របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ​រួច​​​រាល់​ ក៏បាន​ប្រគល់​ឲ្យ​គ្រួសារ ដើម្បី​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕​


M20-12-15-d1



បុរស​ម្នាក់​​​ធ្លាក់​ពីលើ​គ្រែ​កម្ពស់​មិន​ដល់​កន្លះ​ម៉ែត្រ​ ស្លាប់​ភ្លាម​មួយ​រំពេច

Post a Comment

0 Comments

Close Menu