សៀមរាប ៖ លោក ថេង សំណាង តំណាងអយ្យការសាលាដំបូងខេត្តសៀមរាប ដឹកនាំកម្លាំងប៉ូលិស ប៉េអឹម ដោយមានការចូលរួម មេភូមិ និងចៅសង្កាត់ ដើម្បីអនុវត្តដោយបង្ខំទៅលើដីកាសម្រេចបង្គាប់លេខ ៦៥១/១៥ ឲ្យកូនបំណុល លោក លិញ ធារី និងអ្នកស្រី ឡាក់ ស៊ីតា ប្រគល់អចលនវត្ថុ ឲ្យទៅម្ចាស់បំណុលឈ្មោះ ជិង ឌិន ភេទប្រុស អាយុ ២៨ឆ្នាំ និងឈ្មោះ ឡុត ស៊ី ភេទស្រីអាយុ២៩ឆ្នាំ លេខ៣៨៥/២០១៥ ចុះថ្ងៃទី ១៨ធ្នូ ឆ្នាំ ២០១៥ នៅវេលាម៉ោង៩ព្រឹក ដែលមានទីតាំងស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
អ្នកស្រី ឡាក់ ស្រីតា ភេទស្រី អាយុ ៤៥ឆ្នាំ ដែលជាកូនបំណុល បានរាប់រាប់ទាំងទឹកភ្នែក និងហួសចិត្តដែល នឹកស្មានមិនដល់ថា លោកស្រីជំពាក់លុយលោក លី គាវផេង ភេទប្រុស ត្រឹមតែ២២០០ដុល្លារ និងលុយខ្មែរ ៤៩៧០០០រៀលតែប៉ុណ្ណោះ ក្នុងរយៈពេល២ឆ្នាំ តែបានឲ្យការប្រាក់មករហូត ក្រោយមកទើបលោក លីគាវផេង បានប្តឹងរូបគាត់សងលុយទាំងអស់ជាង៥ម៉ឺដុល្លារ រួមទាំងការប្រាក់ តែក្នុងនោះលោកស្រីបានសងលុយចំនួន២៤០០ដុល្លាររួចមកហើយ នៅក្នុងតុលាការខេត្តសៀមរាប ដែលមានមន្ត្រីតុលាការជាសាក្សី លោក ស្រីបានបន្តថា ចំណែកលុយដែលនៅសល់ គាត់បានសុំពន្យារពេល២ខែ១៥ថ្ងៃ រហូតដល់ពេលកំណត់គាត់បានយកលុយទៅសង តែត្រូវបានលោក លី គាវផេង មិនព្រមទទួលយកលុយរបស់គាត់ទេ ហើយគេបានប្រាប់គាត់ថា ផ្ទះរបស់លោកស្រីត្រូវបានគេលក់រួចបាត់ទៅហើយ តាមអំណាចរបស់តុលាការ ដោយគាត់ពុំបានដឹងអ្វីទាំងអស់ ក្រោយមកគាត់បានដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យជួយរកយុត្តិធម៌ តែត្រូវបានសាលាឧទ្ធរណ៍ ប្រាប់ថា ពាក្យបណ្តឹងរបស់អ្នកស្រី ពុំមានសុពលភាព ត្រូវបានច្រានចោល ចំណែកតុលាការបានឲ្យលោកស្រី សម្របសម្រួលជាមួយអ្នកទិញវិញ តែត្រូវបានអ្នកទិញបង្គាប់ឲ្យសងលុយ និងសងជំងឺចិត្តក្នុងមួយថ្ងៃ៩០០០ដុល្លារ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ សុទ្ធតែនាំគ្នាស្លុតចិត្ត និងទប់ទឹកភ្នែកមិនបាន ខណៈពេលដែលឃើញ ទិដ្ឋភាពអនុវត្តច្បាប់ ដោយគ្មានមនោសញ្ចេតនាជាខ្មែរដូចគ្នាសោះ ដែលត្រូវបានសមត្ថកិច្ចចាប់បោក ចាប់ញាត់ចូលឡាន បង្កឲ្យសម្រែកទ្រហោយំរវាងកូនតូច និងម្តាយដែលត្រូវបានគេជួយសង្គ្រោះ ដោយសារតែ ភាពតក់ស្លុតរួមផ្សំជាមួយនិងរោគបេះដូង សកម្មភាពអនុវត្តច្បាប់នេះត្រូវបានគេងឿងឆ្ងល់ពីការគ្មានទឹកចិត្ត ប្រោសប្រណីអ្នកក្រីក្រ ខណៈពេលដែលគាត់រក
ព្រឹកខ្វះល្ងាច តែទោះជាសមត្ថកិច្ចខំប្រឹងចាប់កូន បំណុល និងសាច់ញាតិដែលបានជួយរារាំងក្នុងការអនុវត្តច្បាប់នេះ ក៏ការអនុវត្តរបស់តុលាការពុំទទួលបាន ជោគជ័យទេ ដោយសារតែភាព
ប្រទូសរ៉ាយ និងការមនោសញ្ចេតនារបស់សមត្ថកិច្ចមួយចំនួន អាណិតអាសូររបស់គ្រួសារនេះចុងក្រោយត្រូវបានដកកម្លាំងត្រឡប់ទៅវិញ។ ចំណែកលោក ថេង សំណាង តំណាងអយ្យការសាលាដំបូងបានឲ្យដឹងថា លោកពុំបានកាន់រឿងនេះទេ តែលោកគ្រាន់តែចុះមកអនុវត្តតាមដីកាទេ ហើយយោងតាមឯកសារពាក្យបណ្តឹង បានឲ្យដឹងថា លោកស្រីឡាក់ ស៊ីតា មិនមែនជំពាក់លុយគេត្រឹមតែ២២០០ដុល្លារតែមួយម្ចាស់នោះទេ គឺមានទាំងអស់មានចំនួន៦ នាក់ ទី១ លោក លី គាវផេង ទី២ អឿន សំអុល ទី៣ លោក ឡោ គឹមសាន ទី៤ តាន់ សុំឃីម ទី៥ ធានាគារអេស៊ីលីដា ហើយការសម្របសម្រួលជាច្រើនលើកច្រើនសារ ដើមឡើយដើមបណ្ដឹងប្តឹងតែម្នាក់ឈ្មោះលី គាវផេង ទេ តែក្រោយពីប្តឹងហើយ អ្នកទាំង៤នាក់ទៀតក៏ចូលរួមប្តឹងដែរ ដើម្បីទាមទារចំណែក ហើយតុលាការ បានសម្រេចយកផ្ទះមួយខ្នងដែលមាន ថ្មក្រោម ឈើលើនេះដាក់លក់ដេញថ្លៃចំនួន៣ដង ដំបូង៩ម៉ឺនដុល្លារ តែពុំមានអ្នកទិញ លុះចុងក្រោយធ្លាក់ថ្លៃសល់៥ម៉ឺន៧ពាន់ដុល្លារ ហើយបានចូលជាស្ថាពររួចហើយ ដោយមាន ម្ចាស់អ្នកទិញ បានចេញប្លង់រួចរាល់ ទើបថ្ងៃនេះចុះអនុវត្តដីកាបង្ខំឲ្យចុះចេញ ដើម្បីឲ្យម្ចាស់ថ្មីគ្រប់គ្រងស្របច្បាប់វិញ។
តុលាការបេះដូងដែកអនុវត្តដីការឹបអូសយកផ្ទះ ប្រជាពលរដ្ឋ រញ្ជួយពេញក្រុងសៀមរាប(Update)






0 Comments