Ad Code

សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​រឹបអូស​បាន​អ៊ុយ​ស្បៃ​ម៉​ង ម៉​ង​បង្គោល​ជា​ច្រើនដើម

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​កម្លាំង​អាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​សហការ ជាមួយ​អាជ្ញាធរ​ស្រុក​មង្គល​បូរី និង សហការ​ជាមួយ​នគរ​បាល​ប៉ុស្តិ៍ សហ​ការ​ជាមួយ​សហគមន៍​នេសាទ​សំបួរ និង​សង្កាត់​រដ្ឋបាល​ជលផល​មង្គល​បូរី​ ដឹកនាំ​ដោយ​លោក មិត្រ សុខ​សុភ័ក្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ សំបួរ ត្រង់​ចំណុច បឹង​អា​ភ្លោះ​តូច​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ដកហូត​បាន​បែ​ត្រី ១​គ្រឿង សាច់​ម៉​ង ១៥០​ម៉ែត្រ បង្គោល ៣០​ដើម អ៊ុយ​ស្បៃ​មុង ១ វង់ ប្រវែង ៥​ម៉ែត្រ​លែង​ត្រី​ចំរុះ ៥គីឡូក្រាម​វត្ថុ​តាង​ទាំងអស់​ត្រូវ​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ជលផល​មង្គល​បូរី​។


លោក មិត្រ​សុ​ភ័​ក្រ បាន​ឲ្យ​ដឹង​ថា រដូវ​ធ្លាក់​ខ្យល់​ គឺជា​រដូវ​ទឹក​ស្រក​បទល្មើស​នេសាទ​ក្នុងស្រុក​មង្គល​បូរី​មានការ​កើនឡើង​ដូច្នេះ​អ្នកនេសាទ​ត្រី​រក​គ្រប់​ល្បិច និង គ្រប់​វិធី​មិន​ថា ខុសច្បាប់ ឬ ស្របច្បាប់​នោះ​ទេ អ្នកនេសាទ​ត្រី​ហ៊ាន​ធ្វើ​ទាំងអស់​ដើម្បី​ចាប់​ត្រី​យក​ទៅ​លក់​។


លោក​មិត្រ សុ​ភ័​ក្រ​បាន​បញ្ជាក់​ទៀត​ថា ស្រុក​មង្គល​បូរី គឺជា​ស្រុក​នៅ​ជាប់​បឹង​ទន្លេសាប មាន​បឹង មាន​ព្រែក មាន​ប្រឡាយ ពិសេស​មាន​ដៃ​អូរ​ចេញពី​ដៃ​បឹង​ទន្លេសាប ទើប​មាន​បទល្មើស​ច្រើនជាង​ស្រុក​ក្រុង​ផ្សេងៗ ជាក់ស្តែង​ព្រឹក​ថ្ងៃទី​១៨​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ជា​ទ្រង់ទ្រាយ​ធំ និង ចាប់បាន​ឧបករណ៍​ដាក់​ត្រី​ជាច្រើន ចំណែក​ម្ចាស់​រត់គេច​បាត់អស់​។


លោក​មិត្រ សុ​ភ័​ក្រ និង ក្រុមការងារ​ជាច្រើន​នាក់ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ហាម​មិន​ឲ្យ​បូមទឹក​ចាប់​ត្រី​ក្នុង ស្រះ ត្រពាំង បឹងបួ អូ​ជាដើម​ដាច់ខាត ព្រោះ​វា​អាច ផុត​ពូជ​ត្រី គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់​ព្រោះ​ឆ្នាំនេះ​គ្មាន​ទឹក​ប្រើប្រាស់​ចាប់ពី​ខែ​មករាហើយ៕


T-12-18-15-cc-fullT-12-18-15-c-full



សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​រឹបអូស​បាន​អ៊ុយ​ស្បៃ​ម៉​ង ម៉​ង​បង្គោល​ជា​ច្រើនដើម

Post a Comment

0 Comments

Close Menu