ភ្នំពេញ៖ ឃាតកជាជនជាតិវៀតណាមម្នាក់ ដែលធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំ បានសម្រេច រួចសម្លាប់ចោលញាត់ចូលពាងទឹក ហើយត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានក្រោយពេលកើតហេតុប្រមាណ ៣ ម៉ោងនោះ. រហូតមកដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៨ នេះ ឃាតកល្មោភកាមត្រូវបានសមត្ថកិច្ចអធិការខណ្ឌឫស្សីកែវ នាំខ្លួនទៅធ្វើត្រាប់តាម និងចង្អុលបង្ហាញកន្លែងធ្វើសកម្មភាពនៅចំណុចផ្ទះចាស់ទុកចោលមួយកន្លែង តាមផ្លូវជាតិលេខ៥ ត្រង់ចំណុច ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។
ជនសង្ស័យក្នុងករណីរំលោភសម្លាប់ ឈ្មោះ ង្វៀង យាំងយី ហៅ អាដំឡូង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដំឡូង ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ខ ស.ច អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ខា ហូល អាយុ៣២ឆ្នាំ មានម្តាយឈ្មោះ ចាន់ ធីជី ហៅ ម៉ា ចាយ អាយុ២៦ឆ្នាំ ហើយក្មេងស្រីរងគ្រោះជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ស្រី៣នាក់ ប្រុស១នាក់។
ក្រោយពីឪពុកម្តាយក្មេងស្រីបាត់កូនយូរមិនឃើញមកផ្ទះ នៅវេលាម៉ោង ៨ និង ៣០ នាទី យប់ថ្ងៃដដែល ក្រុមគ្រួសារបានចែកគ្នាដើរតាមស្វែងរក ហើយត្រូវបានប្រទះឃើញកូនស្រីស្លាប់ក្នុងពាងទឹកនៅទីតាំងខាងលើក្នុងសភាពអាក្រាតកាយ និងមានហូរឈាមផង ដោយមិនអស់ចិត្តអាណិតកូនស្រីខំព្យាយាមដឹកយកទៅមន្ទីរពេទ្យបង្អែក សម្តេចឪ តែត្រូវបានគ្រូពេទ្យប្រាប់ថា ក្មេងស្រីរងគ្រោះបានស្លាប់ហើយ បណ្ដាលអោយក្រុមគ្រួសារស្លុតចិត្តរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ហើយធ្វើការស្រាវជ្រាវភ្លាមៗ។ រហូតដល់វេលាម៉ោង ១០ យប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ចស្វែងរកប្រទះឃើញជនសង្ស័យនៅសំងំមាត់ទន្លេ ទើបចាប់ខ្លួនបាននាំទៅផ្នែកជំនាញអធិការដ្ឋានសាកសួរតាមនីតិវិធី។
បើទោះបីយ៉ាងណា ជនសង្ស័យដំបូងមិនបានសារភាពទេ ប៉ុន្តែមុនពេលកើតហេតុមានអ្នកភូមិឃើញជនសង្ស័យនៅក្បែរក្មេងស្រីរងគ្រោះ ហើយជនសង្ស័យគឺជាមនុស្សញៀនថ្នាំ និងជាសមាសភាពមិនល្អនៅក្នុងភូមិ។ បន្ទាប់ពីសមត្ថកិច្ចជជីកសួរតាមជំនាញ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសម្លាប់ក្មេងស្រីរងគ្រោះប្រាកដមែន ដោយខណៈមេឃកំពុងភ្លៀងខ្លួនបានលួងលោម និងចាប់ក្មេងស្រីរងគ្រោះឡើងលើផ្ទះដែលគ្មានមនុស្សរស់នៅ ហើយធ្វើសកម្មភាពលូកលេងប្រដាប់ភេទក្មេងស្រី ពេលនោះក្មេងស្រីស្រែកយ៉ាងខ្លាំងក៏យកដៃខ្ទបមាត់ និងច្រមុះក្មេងស្រីរងគ្រោះ ហើយរំលោភតាមរន្ធគូថរហូតបានសម្រេច ហើយស្រាប់ក្មេងនោះស្លាប់តែម្តង។
ជនសង្ស័យក្រោយពីចាប់ខ្លួនបានសារភាពជុំវិញសកម្មភាពរបស់ខ្លួនបានប្រព្រឹត្ត ហើយនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅចង្អុលបង្ហាញ ធ្វើត្រាប់ដល់កន្លែងជនសង្ស័យបានប្រព្រឹត្ត៕
Source: Kampuchea Thmey Daily
0 Comments