Ad Code

នគរបាល​ស្រុក​សំ​រោងទង ​បង្ក្រាប​ល្បែងស៊ីសង​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់



កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ពុធ ១​រោច ខែជេស្ឋ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ​នេះ​វេលា​ម៉ោង ១៥ និង​៣០​នាទី កម្លាំង​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ផ្នែក​សន្តិសុខ បាន​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង កត់​កន្ទុយលេខ មួយកន្លែង​ឃាត់ មុខសញ្ញា​បាន​ម្នាក់។



លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង បាន​ប្រាប់​ឲ្យ​ដឹង​ថា មុខសញ្ញា​មេ​កត់​ឆ្នោត​ខាងលើ មានឈ្មោះ ជា ស្រី​ពៅ ភេទ​ស្រី អាយុ ៤៥​ឆ្នាំ ជា​អ្នកទទួល​កត់ រស់នៅ​ភូមិ​ឡ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ។

​លោក​អធិការ​បាន​បន្តទៀត​ថា ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​ដកហូត​បាន លុយ​ចំនួន ២៣០៨០០៛ (​ម្ភៃ​បី​ម៉ឺន​ប្រាំបី​រយ​រៀល ) ប៊ិច ១​ដើម បន្ទាត់ ១ ម៉ាស៊ីន​គិត​លេខ ១ ក្រដាស​កា​បោ​ន ២​សន្លឹក ក្រដាស​កត់​កន្ទុយលេខ ៤​សន្លឹក និង​ទូរស័ព្ទ​ដៃ ១​គ្រឿង​ម៉ាក​សាំ​ស៊ុ​ង ពណ៌​ខ្មៅ​។

បច្ចុប្បន្ន ស្ត្រី​ដែល​ទទួល​កត់​ឆ្នោត​សមត្ថកិច្ច​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu