Ad Code

លំហូរ​នៃ​កំអែ​ភ្នំភ្លើង ​បាន​ជំរុញ​ឲ្យ​មាន​ការ​ជម្លៀស​បន្ថែម​ទៀត​នៅ​កោះ ហា​វ៉ៃ



ដុំ​ថ្ម​រលាយ​ចេញពី​ស្នាម​ប្រេះ​ក្រហែង​ជាច្រើន​ ដែល​បង្កឡើង​ ដោយ​ភ្នំភ្លើង Kilauea បាន​ហូរ​សំដៅ​ឆ្ពោះទៅ​លំនៅដ្ឋាន ​និង​ផ្ទះ​វិស្សមកាល​នៅ​ចុង​ភាគ​ខាងកើត​នៃ​កោះធំ​របស់​រដ្ឋ​ហា​វ៉ៃ​ ខណៈដែល​អាជ្ញាធរ​ បាន​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​នោះ ​ដើម្បី​ជា​ការ​ប្រុងប្រយ័ត្ន​ជាមុន។

ការជម្លៀស​ចេញពី​តំបន់​អភិរក្ស Vacationland និង​សហគមន៍ Kapoho នៅ​ជិតគ្នា​ដែល​បាន​កសាង​ឡើងវិញ​បន្ទាប់ពី​ការផ្ទុះ​ដ៏​កក្រើក​របស់​ភ្នំភ្លើង Kilauea ក្នុង​ឆ្នាំ​១៩៦០​គឺ​បាន​កើតឡើង​នៅ​ថ្ងៃទី​២៨​នៃ​អ្វីដែល​ភូ​គ​ព្ភ​វិទូ​បាន​ចាត់ទុកថា​ជាការ​ផ្ទុះ​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​រយៈពេល​មួយ​សតវត្សរ៍​ចេញពី​ភ្នំភ្លើង​សកម្ម​បំផុត​មួយ​នៅក្នុង​ពិភពលោក​។​

ទីភ្នាក់ងារ​ការពារ​ស៊ីវិល​កោះ​ហា​វ៉ៃ​បានចេញ​សេចក្តីណែនាំ​ខណៈដែល​លំហូរ​ក​ម្អែ​បាន​បង្កើនល្បឿន​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​និង​ព្រឹក​ថ្ងៃ​ពុធ​ហើយ​បាន​គំរាម​កាត់ផ្តាច់​ផ្លូវ​ចរាចរ​ដ៏​សំខាន់​មួយ​ចូលទៅក្នុង​តំបន់​មាត់សមុទ្រ​នៅលើ​ជាយ​ភាគ​ខាងកើត​នៃ​ភ្នំភ្លើង​នេះ​។​

ទីភ្នាក់ងារ​នេះ​បាន​និយាយ​នៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​ពេលព្រឹក​មួយ​ថា “​អ្នកស្រុក​នៅ​តំបន់ Kapoho រួមទាំង​ឆ្នេរ Kapoho និង Vacationland ផងដែរ​នោះ​គឺ​ត្រូវបាន​ណែនាំ​ឲ្យ​ជម្លៀសចេញ​។ អ្នក​កំពុង​ស្ថិតនៅក្នុង​គ្រោះថ្នាក់​នៃ​ការ​កាត់ផ្តាច់​ដោយសារ​ក​ម្អែ​នៅលើ​ផ្លូវ​ទៅ​ឆ្នេរសមុទ្រ​”​។​

កាលពី​ថ្ងៃ​អង្គារ លំហូរ​នៃ​ក​ម្អែ​បាន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១៣២​ខណៈ​វា​ឆ្ពោះទៅ​តំបន់ Kapoho​។​
​មន្ត្រី​ការពារ​ស៊ីវិល​ក៏បាន​លើកឡើង​ពី​បញ្ហា​នៃ​ការ​កាត់ផ្តាច់​ប្រព័ន្ធ​គមនាគមន៍​នៅ​តំបន់​នេះ​ផងដែរ​ដោយសារតែ​ការដួលរលំ​បង្គោល​ភ្លើង​និង​ខ្សែរ​ទូរស័ព្ទ​ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​សម្រេចចិត្ត​បន្ត​ផែនការ​ជម្លៀស​ភ្លាមៗ​ជាជាង​រង់ចាំ​គ្រាអាសន្ន​។​

ពលរដ្ឋ​នៅ​តំបន់​នេះ​ដែលជា​ផ្នែក​មួយ​នៃ​ស្រុក Puna នៃ​រដ្ឋ​ហា​វ៉ៃ​ត្រូវបាន​ជំរុញ​ឲ្យ​បន្ត​តាមដាន វិទ្យុ​ក្នុង​តំបន់​ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​បន្ថែមទៀត​។​

គួរ​បញ្ជាក់ថា ភ្នំភ្លើង Kilauea បាន​រង្គើរ​សាជាថ្មី​កាលពី​ថ្ងៃទី​៣​ខែឧសភា​នៅពេលដែល​វា​បាន​បញ្ចេញ​ក​ម្អែ​និង​ឧស្ម័ន​ពុល​តាមរយៈ​ស្នាម​ប្រេះ​ជា​បន្តបន្ទាប់​នៅក្នុង​ដី​លើ​ចំហៀង​ខាងកើត​របស់​វា​៕ REUTERS



[caption id="attachment_919765" align="aligncenter" width="700"]  [/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu