ភ្នំពេញ ៖ បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានស្នងការរងទទួលផែនអន្តោប្រវេសន៍ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈលើកុមារ ប្រព្រឹត្តនៅសហរដ្ឋអាមេរិក។
សមត្ថកិច្ចអន្តោប្រវេសន៍ប្រាប់អោយដឹងថា វេលាម៉ោង ១១ និង ០៥ នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្នងការរងទទួលផែនអន្តោប្រវេសន៍ខេត្តសៀមរាប ដែលដឹកនាំដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួនជនបរទេសម្នាក់ឈ្មោះ GILBERT MICHAEL GREENWOOD ភេទប្រុស កើតថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៥៥ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ488043160 ។
Source: Kampuchea Thmey Daily
0 Comments