Ad Code

លួច​ម៉ូតូ​ពី​ក្រុង​សៀមរាប​បានសម្រេច ​បម្រុង​យក​មក​លក់​ ត្រូវ​អាវុធហត្ថ​ស្រុក​ជីក្រែង​ស្ទាក់​ចាប់



សៀមរាប​ ៖​ កម្លាំង​អាវុធហត្ថ​ស្រុក​ជីក្រែង ​បាន​ធ្វើ​ការ​ស្ទាក់​ចាប់​ជនសង្ស័យ​ម្នាក់ ​ដែល​​បាន​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក ZOOMER .X នៅ​ភូមិ​ដក​ពោធិ៍​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បម្រុង​លោតឆត្រ​យក​ទៅ​លក់​នៅ​ទីក្រុង​ភ្នំពេញ​។

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ ធ្វើឡើង​នៅ​វេលា​ម៉ោង​៧​និង​២៥​នាទី ​ថ្ងៃទី​៣១ ​ខែឧសភា​ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​កំពង់ក្ដី​១ ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង។



មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ ម៉េង​ឡាយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​បាក់​អង្រុត ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង​។ វត្ថុ​តាង​ដកហូត​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក ZOOMER .X​ ពណ៌សលាយ​ស្លា​ទុំ​ស្លាក​លេខ(​ជ​នស​ង្ស័យ​កាច់​ចោល ) លេខ​តួ​MLHJF 6200J5205239​លេខ​ម៉ាស៊ីន​JF62E 0205239។

ក្រោយ​សាកសួរ​ជនសង្ស័យ​ ត្រូវ​បាន​អាវុធហត្ថ​ស្រុក​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu