ប្រទេសជប៉ុន បានសម្លាប់ត្រីបាឡែនពងចំនួន១២២ក្បាលអំឡុងបេសកកម្មនេសាទត្រីបាឡែនប្រចាំឆ្នាំដ៏ចម្រូងចម្រាស ដែលក្រុងតូក្យូនិយាយការពារថា ជាការស្រាវជ្រាវវិទ្យាសាស្ត្រ ប៉ុន្តែក្រុមអ្នកអភិរក្សហៅវាថា “គួរឲ្យខ្លាចនិងមិនចាំបាច់”។
យោងតាមរបាយការណ៍មួយដែលត្រូវបានបញ្ជូនដោយអាជ្ញាធរជប៉ុនទៅកាន់គណៈកម្មការនេសាទត្រីបាឡែនអន្ដរជាតិកាលពីខែមុនបានឲ្យដឹងថា បេសកកម្មរយៈពេលបួនខែនៅអង់តាក់ទិកបានបញ្ចប់នៅខែមីនាបន្ទាប់ពីកងនាវាបានសម្លាប់ត្រីបាឡែនចំនួន៣៣៣ក្បាល។
យោងតាមរបាយការណ៍របស់ជប៉ុនបានឲ្យដឹងថា ក្នុងចំណោមនោះមានត្រីបាឡែន១២២ក្បាលដែលមានពងខណៈដែលត្រីបាឡែនមិនទាន់ពេញវ័យជាច្រើនក្បាលទៀតគឺស្ថិតក្នុងចំណោមត្រីដែលត្រូវបានសម្លាប់។
អង្គការសង្គមមនុស្សធម៌អន្តរជាតិដែលជាក្រុមអភិរក្សមួយបានហៅតួលេខនេះថាជា “ស្ថិតិគួរឲ្យភ្ញាក់ផ្អើលនិងជារឿងដ៏គួរឲ្យសោកស្តាយចំពោះភាពសាហាវព្រៃផ្សៃនៃការប្រមាញ់ត្រីបាឡែនរបស់ជប៉ុន”។
លោកស្រី Alexia Wellbelove អ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់របស់ក្រុមនេះបានថ្លែងថា “វាជាការបង្ហាញបន្ថែមទៀតនៃធម្មជាតិដ៏គួរឲ្យភ័យខ្លាចនិងមិនចាំបាច់នៃប្រតិបត្ដិការនេសាទត្រីបាឡែនជាពិសេសនៅពេលការស្ទង់មតិបានបង្ហាញថា គ្រប់គ្រាន់សម្រាប់តម្រូវការវិទ្យាសាស្ត្រ”។
ជប៉ុនគឺជាប្រទេសហត្ថលេខីនៃគណៈកម្មការនេសាទត្រីបាឡែនអន្ដរជាតិដែលបានរក្សាការផ្អាកនេសាទត្រីបាឡែនចាប់តាំងពីឆ្នាំ១៩៨៦មក។
ប៉ុន្តែទីក្រុងតូក្យូបានកេងប្រវ័ញ្ញដោយអនុញ្ញាតឲ្យត្រីបាឡែនត្រូវគេសម្លាប់សម្រាប់ “ការស្រាវជ្រាវវិទ្យាសាស្ត្រ” ហើយអះអាងថា ខ្លួនកំពុងព្យាយាមបង្ហាញថា ចំនួនប្រជាជនគឺមានទំហំធំគ្រប់គ្រាន់ដើម្បីទ្រទ្រង់ការវិលត្រឡប់ទៅរកការបរបាញ់ពាណិជ្ជកម្មវិញ។
គួរបញ្ជាក់ថា ប្រទេសជប៉ុនបានបរបាញ់ត្រីបាឡែនរាប់សតវត្សមកហើយ ហើយសាច់របស់ពួកគេគឺជាប្រភពប្រូតេអ៊ីនដ៏សំខាន់ក្រោយសង្គ្រាមលោកលើកទី២នៅពេលដែលប្រទេសនេះស្ថិតក្នុងភាពក្រីក្រ៕ AFP
Source: Kampuchea Thmey Daily
0 Comments