Ad Code

លោក​អភិបាលខណ្ឌ​មាន​ជ​យ័​ ដឹកនាំ​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម​ជា​លើក​ទី​ពីរ



ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១៥ និង​១០​នាទី នា​រសៀល​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បាន​ចុះបង្ក្រាប​មេ​កត់​ឆ្នោត​វៀតណាម (​កន្ទុយលេខ​) មួយ​ទីតាំង ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង (​ចំណុច​ផ្សារ​ក្រមួន មុខ​វត្ត​អង្គ​ពោធិ៍​ញ្ញាណ​) ភូមិ​ត្នោតជ្រុំ​៦ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ពាក់ព័ន្ធ​នឹង​សកម្មភាព​នេះ អង្គភាព​សារព័ត៌មាន​របស់​យើងខ្ញុំ បាន​ស្នើសុំ​ការ​បកស្រាយ​ផ្ទាល់​ពី​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌមានជ័យ បាន​ឲ្យដឹងថា ការ​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ទីតាំង​មួយ​នេះ គឺ​យោងតាម​ប្រភពព័ត៌មាន​ពី​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ក៏ដូចជា​ការ​ចង្អុលបង្ហាញ​ក្នុង​អង្គប្រជុំ​របស់​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខ​ណ្ឌ​មានជ័យ និង​ដោយមាន​ការឯកភាព​ពី​លោក អ៊ុំ សុភ​ក្ត្រ័ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ កែវ​មុនី ក៏បាន​ដឹកនាំ​បញ្ជា​ឲ្យ​លោក​អភិបាលរងខណ្ឌ ឌី រ័ត្ន​ខេ​ម​រុណ ដឹកនាំ​កម្លាំង សមត្ថកិច្ច និង​អាជ្ញាធរ​សង្កាត់​ពាក់ព័ន្ធ ចុះបង្ក្រាប​ភ្លាមៗ ដោយបាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​០៣​នាក់ រួមមាន ៖ ១-​ឈ្មោះ ញឹម កុសល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ។​ ២-​ឈ្មោះ សុខ មួយ​ហៀ​ង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ (ជា​ប្រពន្ធ ញឹម កុសល ខាងលើ​) ៣-​ឈ្មោះ ណ​យ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ។



វត្ថុ​តាង​ដកហូត រួមមាន​លុយ​ដុល្លារ​, ៣៧៥​ដុល្លារ , លុយ​ខ្មែរ​7,070,000​រៀល​, តុ​១ , កៅអី​២ រួមជាមួយ​សន្លឹកឆ្នោត​វៀតណាម​ដែល​កត់​រួច​ជាច្រើន​ទៀតផង​ដែរ។ ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ចូនទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល បឹងទំពុន​ទី​២ ដើម្បី​បន្ត​នីតិវិធី​ច្បាប់។

លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បានបញ្ជាក់​បន្ថែមថា ទីតាំង​មួយ​នេះ ជាទី​តាំង​អានាធិបតេយ្យ​មួយ ដែល​ផ្គើន​ទៅនឹង​អាជ្ញាធរ​មូលដ្ឋាន​ម្តង​ហើយ​ម្តងទៀត បើទោះជា​មានការ​ហាមឃាត់ និង​ណែនាំ​ពី​អាជ្ញាធរ​ដែនដី​ជាច្រើនលើក​ក៏ដោយ ក៏​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ នៅតែ​មិន​ក្រែង​ញញើត​អ្នកជិតខាង និង​អាជ្ញាធរ​ឡើយ ហើយ​នេះ គឺជា​លើក​ទី​២​ហើយ​ដែល​អាជ្ញាធរ​ខណ្ឌមានជ័យ​បាន​ធ្វើ​ការ​ចាប់​ឃាត់ខ្លួន​ពីបទ​លួច​បង្កើត​ល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​បែបនេះ ដែល​នៅ​លើក​ទី​១ អាជ្ញាធរ​ខណ្ឌមានជ័យ​បាន​ចាប់​ឃាត់ខ្លួន​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៧ នៅ​ទីតាំង​នេះ​ដដែល និង​បាន​ដកហូត​លុយ​ដុល្លារ​ជាង​៧​ម៉ឺន​ដុល្លារ ដូចនេះ​សម្រាប់​លើក​នេះ សង្ឃឹមថា​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្ទាល់ នឹង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​វិនិច្ឆ័យ​ទោស​ឲ្យបាន​តឹងរ៉ឹង​បំផុត​តាមច្បាប់​ជា​ធរមាន។

ចុងក្រោយ​លោក​ក៏បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៀត​ថា លោក​មាន​យន្តការ​ការងារ​ច្បាស់លាស់ ដោយបាន​ប្រគល់​ភារកិច្ច​ជូន​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌ ឲ្យទទួល​ខុសត្រូវ​ផ្ទាល់​លើ​ការងារ​ល្បែងស៊ីសង​នេះ ដូចនេះ​វា​មិន​ពិបាក​ឡើយ​សម្រាប់​លោក​ក្នុង​ភាព​ទំនួល​ខុសត្រូវ​ចំពោះ​ការងារ​នេះ ហើយ​លោក​កំពុងតែ​ដឹកនាំ​ឲ្យ​លោក​អភិបាលរង​របស់​លោក​រូបនោះ បន្ត​ការអង្កេត​កំណត់​មុខសញ្ញា​នៅ​ទីតាំង​មួយចំនួន​ទៀត​តាមរយៈ​ប្រជាពលរដ្ឋ​ ដែល​បាន​ផ្តល់ព័ត៌មាន​ជូន​លោក ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ពលរ​ដ្ឋ​វិញ​ឲ្យ​ខាន​តែ​បាន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu