Ad Code

អង្គការ OIC ប្រទេស​អា​រ៉ា​បី​សា​អូឌីត​ផ្ញើ​សារ​គាំទ្រ​សម្ដេច​តេ​ជោ​ហ៊ុន សែន ​ដែល​រៀបចំ​ឲ្យ​មាន​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន



ភ្នំពេញ ៖ អគ្គលេខាធិការ​របស់​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម (OIC) បាន​សម្ដែង​ការ​គាំទ្រ និង​កោតសរសើរ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានរៀបចំ កម្មវិធី ជួបជុំ ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ពិសា​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន របស់​សាសនិក អ៊ីស្លាម​កម្ពុជា​។ សារ​លិខិត​គាំទ្រ របស់​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម​OIC​ប្រទេស​អា​រ៉ា​បី​សា​អូឌីត​បា​នសរ​សេរ​ចុះ​នៅក្នុង​គេហទំព័រ វើ​ប​សាយ​ផ្លូវការ​Sang កាលពី​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែជេស្ឋ ឆ្នាំច​សំរឹទ្ធិស័ក​ ព​.​ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​៣១​ ខែឧសភា ឆ្នាំ​២០១៨។



យោង​តាម​គេហទំព័រ ដែល​បាន​ចុះ​ផ្សព្វផ្សាយ ផ្លូវការ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​Sabq នោះ​ថា ខ្ញុំ​ជា​អគ្គលេខាធិការ នៃ​អង្គការ​សហ​ប្រតិ​ប​ត្ដិ​ការ​(OIC) បណ្ឌិត យូ​សូ​ហ្វ អាល់​អូ​សៃ​មីន ប្រទេស​អា​រ៉ា​បី​សា​អូឌីត ខ្ញុំ​សូម​គាំទ្រ​ទាំងស្រុង​ចំពោះ​កម្មវិធី​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​តាមរយៈ ពិសារ​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​ របស់​សហគម​ន៍​ខ្មែរ​អ៊ីស្លាម កាលពី​រាត្រី​ថ្ងៃទី​២៩ ឧសភា ២០១៨ ដែល​រៀបចំឡើង ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជា​និមិត្តរូប​នៃ​ការគោរព​របស់​ប្រទេស​កម្ពុជា​ចំពោះ​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​ទូទៅ ដែល​រស់នៅ​ប្រកបដោយ​សុខដុមរមនា និង​ការ​អត់ឱន និង​ការ​ឲ្យ​តម្លៃ​ខ្ពស់​ពី​រដ្ឋាភិបាល​សម្រាប់​សហ​គម​ន៍​មូស្លីម​កម្ពុជា។



លោក​បាន​បន្ត​ទៀត​ថា សមាហរណកម្ម និង​ការ​រួម​រស់​ដោយ សុខសន្តិភាព ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់ យក​គំរូ​តាម។ លោក​បាន​សង្កត់​ធ្ងន់​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​នូវ​ការ​អត់ឱន​ចំពោះ​ផ្នែក​សាសនា នេះ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ភាព​វិជ្ជមាន និង​ជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ផ្សេងៗ ដែល​បញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​មាន​លក្ខណៈ​ពិសេស​ក្នុងចំណោម​ប្រទេស ផ្សេងៗ នៅលើ​សកលលោក។



លោក​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា​បាន​យកចិត្តទុកដាក់​បំផុត​ចំពោះ​ការរួមរស់​ដោយ សុខ​សន្តិភាព និង​ភាព​សុខដុមរមនា​នៃ​អន្តរ​ជំនឿ ហើយ​លោក​បានស្នើ​សុំ​ឲ្យ​សហគមន៍​ឥស្លាម ទាំងអស់​ត្រូវ ចូលរួម​ចំណែក​បន្ថែម​ទៀត​ដល់​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការ​រីកចម្រើន៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu