Ad Code

កុមារ​អាយុ​ពី​២​ឆ្នាំ​ដល់​៦​ឆ្នាំ​ចូលរួម​ប្រកួតប្រជែង​”Abbott Kid’s Champion 2018” ក្នុង​ទិវា​កុមារ​អន្តរជាតិ



ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​ ឆ្នាំ​២០១៨​ ក្រុមហ៊ុន​អន្តរជាតិ​ផ្នែក​អាហារូបត្ថម្ភ​Abbott បានរៀបចំ​កម្មវិធី​ស្តីពី​”Abbott Kid’s Champion 2018” ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កំសាន្ត​Kid City​ដែល​នាំមក​នូវ​សកម្មភាព​សប្បាយរីករាយ​ជាច្រើន​ដល់​កុមារ​មាន​អាយុ​ពី​២​ឆ្នាំ​ដល់​៦​ឆ្នាំ ដែល​ចូលរួម​ជាមួយ​ឪពុកម្តាយ ព្រមទាំង​ទទួលបាន​ការអប់រំ​ទៅលើ​សារៈសំខាន់​អាហារូបត្ថម្ភ​សម្រាប់​ការលូតលាស់​រប​ស់​កូន​ខ្លួន​។



នៅក្នុង​កម្មវិធី​”Abbott Kid’s Champion 2018”​នេះ​ផ្តល់នូវ​សកម្មភាព​សប្បាយៗ​ដល់​កុមារ​ដូចជា​ការ​គូរ​មុខ ការសំដែង​សៀក ការបោះ​បាល់ ការ​ទាយ​រូបភាព ការស្វែងរក​ពាក្យ​ជាដើម ដើម្បី​ឲ្យ​កុមារ​អាច​បង្ហាញ​សមត្ថភាព បញ្ចេញ​ទេព​កោ​ល​ស្យ​និង​ភាព​វៃឆ្លាត របស់​ពួកគេ។ ​អ្នកឈ្នះ​នឹង​ទទួល​បាន​រង្វាន់​ជាទី​ពេញចិត្ត ពានរង្វាន់​ជ័យលាភី ព្រមទាំង​មានការ​ថតរូប​ជាមួយ​Mascot​។ កម្មវិធី​នេះ​ក៏បានផ្តល់​ឲ្យ​ឪពុកម្តាយ​មាន​ភាពសប្បាយ​រីករាយ ទទួលបាន​ចំណេះដឹង​ស្តីពី​សារៈសំខាន់​ការជ្រើសរើស​អាហារូបត្ថម្ភ ដ៏​ល្អ​បំផុត​សំរាប់​ការអភិវឌ្ឍន៍​ខួរក្បាល​និង​រាងកាយ​របស់​កូន​ថែមទៀត​ផងដែរ​។



ក្រុមហ៊ុន​DKSH Cambodia គឺជា​អ្នកផ្តល់​សេវាកម្ម​ពង្រីក​ទីផ្សារ​ឈានមុខ​គេ ដោយ​ផ្តោត​សំខាន់​លើ​ទ្វីបអាស៊ី រួមជាមួយ​ក្រុមហ៊ុន​អាហារូបត្ថម្ភ​អន្តរា​ជាតិ បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​ដណ្តើម​ជើងឯក​”Abbott Kid’s Champion 2018” នេះ​ឡើង​ក្នុង​គោលបំនង​ដើម្បី​ឲ្យ​កុមារ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ឱកាស​បាន​បង្ហាញ​ជំនាញ​និង​ទេពកោសល្យ​របស់​ពួកគេ ក្នុងការ​ប្រកួតប្រជែង​គ្នា​ក្នុង​សកម្មភាព​ផ្សេងៗ​ដូច​ជា​ការ​គូរគំនូរ ផាត់​ពណ៌ ច្រៀង និង​រាំ​ជាដើម​ព្រមទាំង​អាចបង្កើត​មិត្តភក្តិ​ថ្មីៗ​តាន​រយៈ​ការ​ប្រកួតប្រជែង​នេះ​ផង​ដែរ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu