Ad Code

កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ជើងព្រៃ​ចុះ​បង្ក្រាប​សង្វៀន​ជល់​មាន់



កំពង់​ចាម ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ បាន​ចុះបង្ក្រាប​សង្វៀន ជល់​មាន់ អម​ដោយ​វង់​អាប៉ោង មួយ​កន្លែង ដោយ​បាន​ដកហូត​បាន​ម៉ូតូ​និង​វត្ថុ​តាង​ មួយ​ចំនួនធំ រីឯ​អ្នកលេង​បាន​រត់​គេចខ្លួនបាត់​។



ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​វេលា ម៉ោង១៣និង២០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នៅ ភូមិ សណ្តែក ឃុំ​សំពង​ជ័យ​ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ដែក​ ដឹកនាំ ដោយ​លោក​វរ​សេនីយ៍​ឯក ប្រាក់​ សុ​គុណ​ អធិការ​នគរបាល​ស្រុក​ជើងព្រៃ និង លោក​វរសេនីយ៍​ត្រី សេង លីណូ និង កម្លាំង​ជំនាញ​ស្រុក​បាន​ដឹកនាំ​កម្លាំង​បង្ក្រាប​សង្វៀន​ជល់​មួយ​កន្លែង អម​ដោយ​វង់ អាប៉ោង ១ វង់ នៅ ចំណុច​ស្វាយចន្ទី ស្ថិត​ក្នុងភូមិ សណ្តែក ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ។



ប៉ូលិស​បាន​ឲ្យ​ដឹង​ថា មុន​ពេល​សមត្ថកិច្ច​មក​ដល់ អ្នក​លេង​បាន​រត់​អស់​នៅសល់ តែ​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច​ដកហូត​មាន ម៉ូតូ​៤៣​គ្រឿង មាន់ ៥​ក្បាល វល់ អាប៉ោង ១​វង់ វត្ថុ​តាង​ទាំងអស់​ខាងលើ ត្រូវ​បាន​នាំ​យក​មក​ទុក​នៅ​អធិការ​ដ្ឋាន នគរបាល​ស្រុក​ជើងព្រៃ ដើម្បី​បំពេញ​សំណុំ​បែបបទ​តាម​នីតិវិធី៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu