Ad Code

ឃើញ​សង្សារ​ចាស់​បណ្តើរ​ប្រុស​ថ្មី​ ខឹង​ចិត្ត​ វាយ​នឹង​ដង្កៀប​អ៊ុតសក់ ហើយ​គំរាម​សម្លាប់​ទៀត​



បន្ទាយមានជ័យ ៖ បុរស​វ័យក្មេង​ម្នាក់​ ត្រូវ​កម្លាំង​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​ក្នុងករណី​ស្នេហា​ត្រីកោណ​។ ការឃាត់ខ្លួន​ជនសង្ស័យ ​នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី ១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​យោង​លើ​ពាក្យ​បណ្តឹង​របស់​ឈ្មោះ សារិន វាសនា ភេទ ស្រី អាយុ២៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ជា​អតីត​សង្សារ​ចាស់​បាន​ប្តឹង​ឈ្មោះ​មាស វណ្ណ​នុត​ហៅ និ​ត ភេទ ប្រុស អាយុ ២១​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ក្នុងផ្ទះ​សំណាក់ លឹម ងួន ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្នុងករណី​ជនសង្ស័យ​បាន​វាយ​មក​លើ​ខ្លួន​ហើយ​បាន​យក​ដង្កៀប​អ៊ុតសក់ និង​កាំបិត​ចិតបន្លែ​មក​ចាក់​លើ​ខ្លួន​ និង​សង្សារ​ ហើយ​បាន​គំរាម​ថា​នឹង​សម្លា​ប់​ថែមទៀត​។



លុះ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​១​ក្រុម​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ជនសង្ស័យ​បាន​ភ្លាមៗ​​ ​ហើយ​បាន​បញ្ជូន​មក​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​បន្ត​។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌​ថា​ ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ហើយ​តាម​ការ​បំភ្លឺ​របស់​ជ​ន​រងគ្រោះ​បាន​និយាយ​ឲ្យ​ដឹង​ថា ​ជនសង្ស័យ ពីមុនមក​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា ហើយ​បាន​បែកបាក់​គ្នា រយៈពេល ១​ខែ​មក​ហើយ ចាប់តាំងពី​បែកបាក់​គ្នា​មក ខ្លួន​ក៏​មាន​សង្សារ​ថ្មី​ផង​ដែរ។

លុះដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​ជនសង្ស័យ​បានឃើញ​សង្សារ​ចាស់​របស់​ខ្លួន​បណ្តើរ​ជាមួយ​ប្រុស​ផ្សេង​ កើតមាន​ចិត្ត​ប្រច័ណ្ឌ​ក៏បាន​ទៅ​បន្ទប់​ជនរងគ្រោះ​យក​ដង្កៀប​អ៊ុតសក់​វាយ ជនរងគ្រោះ​ និង​សង្សារ​ថ្មី​ បណ្ដាល​ឲ្យ​របួសធ្ងន់​ ព្រមទាំង​គំរាម​សម្លាប់​ បើ​សង្សារ​ដែល​ទើប​បែក​គ្នា១​ខែ​មុន មិន​ព្រម​ស្រឡាញ់​ខ្លួន​វិញ។

ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជន​ស​ង្ស័​យ បាន​ប្រព្រឹត្ត​បទល្មើស ហិង្សា​ដោយ​ចេតនា យ៉ាង​ពិត​ប្រាកដ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជា​មួយ​វត្ថុ​តាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu