Ad Code

លោក ញ៉ែម វ៉ា​លី ទទួល​គណៈប្រតិភូ​មជ្ឈិម​បក្ស​វៀតណាម ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​នៅ​កម្ពុជា



ភ្នំពេញ ៖ លោក ញ៉ែម វ៉ា​លី អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជាច្រើន​រូប ទទួល​គណៈប្រតិភូ​គណៈកម្មាធិការ​មជ្ឈិម​រណ​សិរ្ស​មាតុភូមិ​វៀតណាម ដឹកនាំ​ដោយ​លោក ហៅ អា​ឡេ​ញ (Hau A Lenh) សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម អនុប្រធាន និង​គណៈកម្មាធិការ​រ​ណ​សិរ្ស​មាតុភូមិ​វៀតណាម ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ព្រះរាជាណាចក្រ​ក​កម្ពុជា ចាប់ ពី​ថ្ងៃ​ទី​៣១ ខែឧសភា ដល់​ថ្ងៃទី​៣១ ខែមិថុនា ឆ្នាំ​២០១៨​។



នៅក្នុង​ជំនួប​សំណេះសំណាល នា​ពេល​អញ្ជើញ​មកដល់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក ញ៉ែម វ៉ា​លី និង​មន្ត្រី​ក្រោម​ឱវាទ​បាន​ទទួល​ស្វាគមន៍ យ៉ាង​រាក់ទាក់​បំផុត​ចំពោះ​ទស្សនកិច្ច​ផ្លូវការ​មក​កម្ពុជា ដើម្បី​សហប្រតិបត្តិការ និង​រឹតចំណង​សាមគ្គីភាព រវាង​ប្រទេស​ទាំងពីរ ហើយ​នៅក្នុង​ជំនួប​នោះ លោក ហៅ អា​ឡេ​ញ បាន​បញ្ជាក់​ពី​គោលបំណង​សំខាន់ៗ​ចំពោះ​ប្រតិបត្តិការ​រវាង​ប្រទេស​ជា​មិត្ត ហើយ​លោក ញ៉ែម វ៉ា​លី ក៏បាន​ស្វាគមន៍ និង​បាន​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ផ្សេងៗ​រវាង​ប្រទេស​ទាំងពីរ ឲ្យ​ឆាប់​រួចរាល់​នាពេល​ខាងមុខនេះ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu