Ad Code

នគរបាល​ខេត្ត​ ​​ឃាត់​ខ្លួន​​ជនជាតិ​ថៃ​៣​នាក់ ​រួម​នឹង​ថ្នាំញៀន​៦.០០០​គ្រាប់​ក្នុង​បន្ទប់​ជួល​ស្នាក់នៅ​កា​ស៊ី​ណូ​ស្តា​រវេ​ហ្គាស លេខ​៦០៩



បន្ទាយមានជ័យ​ ៖​ នគរបាល​ខេត្ត​ សហការ​​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ ​​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ​ប្រុស​ស្រី​បាន​ចំនួន៣​នាក់​ រួម​នឹង​ថ្នាំញៀន​៦.០០០​គ្រាប់​ក្នុង​បន្ទប់​ជួល​ស្នាក់នៅ​កាស៊ី​ណូ​ស្តា​រវេ​ហ្គាស​លេខ​៦០៩ នៅវេលា​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃទី​១ ខែមិថុនា ឆ្នាំ ២០១៨​ ស្ថិត​ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ឯក ធិ​ន​ស៊ិន​ដេត អធិការដ្ឋាន នគរបាល​ក្រុង ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​​ថា ​មុន​ពេល​កើតហេតុ​នោះ ​មន្ត្រី​នគរបាល​មន្ទីរ​គ្រឿង​ញៀន​ស្នងការ​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល ក្រុង​ប៉ោយប៉ែត ​បាន​ចុះ​បង្ក្រាប​ និង ​ឃាត់ខ្លួន​ជន​សង្ស័យ​​​ម្នាក់​ឈ្មោះ​ឈី​រ៉ាត់ ឆៃ​ស៊ែ​ង អាយុ​១៨​ឆ្នាំ ភេទ​ស្រី ជនជាតិ​ថៃ និង​ដកហូត​វត្ថុ​តាង​​ ​​​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ( wy) ចំនួន​៦០០០​គ្រាប់។



បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ហើយ​ កម្លាំង​ជំនាញ​បន្ត​ទៅ​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​ស្នាក់នៅ​កាស៊ី​ណូ​ស្តា​រវេហ្គាស លេខ​៦០៩ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​បន្ថែម​ទៀត ១​ឈ្នោះ លីម ​សា​លិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ថៃ និង​ទី​២​ឈ្មោះ បែន រា​ម៉ា​ត ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ថៃ​ប ហើយ​បញ្ជូន​មក​ស្នងការ​ដើម្បី​ចាត់ការ​បន្ត។

នៅមុខ​នគរបាល​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​លួចលាក់​គ្រឿងញៀន​ទុក​សម្រាប់​ជក់​ និង​បាន​យក​ថ្នាំ​លក់​ ឲ្យ​មិត្ត​ភក្តិ​បន្ត​​ប្រាកដ​មែន។ ​ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​ហើយ​ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu