Ad Code

នាយ ពែ​កមី បដិសេធ​Account Facebook ​ដែល​ជន​អនាមិក​យក​ទៅ​ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍



ភ្នំពេញ ​៖ ​តារា​កំប្លែង​នាយ ពែ​កមី ថ្មីៗ​ត្រូវ​ជន​អនាមិក​លួច​យក​រូបភាព​និង​ឈ្មោះ​ទៅ​ប្រើ​ប្រាស់​ក្នុងន័យ​បង្ក​ភាព​ក្តៅ​ក្រហាយ​ និង​កេង​ចំណេញ​យក​ផលប្រយោជន៍​រៀងៗ​ខ្លួន។ ប៉ុន្តែ​សាមីខ្លួន​បាន​ចេញមុខ​ប្រកាស​ថា នេះ​គ្រាន់តែ​ជាការ​ក្លែង​បន្លំ​Account Facebook តែប៉ុណ្ណោះ។

តារា​កំប្លែង​នាយ ពែ​កមី បាន​និយាយថា សូមជួយ​ស៊ែ​ផង​បងប្អូន ! សូម​គោរព​ជម្រាប​ពុក​ម៉ែ​បងប្អូន ប្រិយមិត្ត មហាជន ជាទីគោរព ពិសេស​ប្រិយមិត្ត​ក្នុង​បណ្តាញ​សង្គម Facebook ទាំងអស់គ្នា​ជាទី​ស្រលាញ់ ថ្មីៗ​នេះ​មាន​សារ​ពី​មហាជន​ផ្ញើ​ចូលមក​ជាច្រើន​ពាក់ព័ន្ធ​ករណី​គេ​យក​រូប និង ឈ្មោះ​របស់ខ្ញុំ​បាទ​ទៅ​បង្កើត​ផេ​ក ហើយ​ផុស​រឿង​មិន​គប្បី ក្លែងបន្លំ​ក្នុង​គោលបំណង​ទុច្ចរិត​ណាមួយ។​

តារា​កំប្លែង​មាន​ដើមកំណើត​មកពី​ខេត្ត​​​ស្វាយរៀង​នាយ ពែ​កមី បាន​បន្តថា ​ហេតុដូចនេះ​ខ្ញុំបាទ​សូមបញ្ជាក់​ជាថ្មី​ថា រាល់​សកម្មភាព​ផុស​ទាំងឡាយណា​ដែល​មិន​ចេញពី​ទំព័រ​ផ្លូវការ​របស់ខ្ញុំ​បាទ​មិន​ជា​ចេតនា ឬ ទង្វើ​របស់ខ្ញុំ​ទេ​ ហើយក៏​គ្មានអ្វី​ពាក់ព័ន្ធ​គ្នា​ដែរ ពិសេស​ខ្ញុំ​សូម​សំណូមពរ​អោយ​គ្រប់​បណ្តា​អា​ខោ​ន និង ផេ​ក ក្លែងក្លាយ​ទាំងនោះ​ មេត្តា​ដក​រូប​ខ្ញុំបាទ​ចេញ​ផង ហើយ​អា​ខោ​ន​ក្លែងក្លាយ​ដែល​តែងតែ​ដើរតួ​ជា​ខ្ញុំបាទ​សូមមេត្តា​បញ្ឃប់​ទៅ សូមកុំ​ប្រើ​ហ្វេ​ស​ប៊ុ​ក​ក្នុង​ផ្លូវ​មិនល្អ បំភ្លៃ ក្លែងបន្លំ​អាច​នាំ​ទុកដាក់​ខ្លួន។

​សូមបញ្ជាក់ថា នេះ​ពុំមែន​ជា​លើក​ទី​១​នោះទេ​ ដែល​កើតឡើង​ចំពោះ​តារា​កំប្លែង​នាយ ពែ​កមី នោះ​​​។​ខណៈ​កន្លងមក​មាន​តារា​ស្រី​ឯទៀត​ក៏​ធ្លាប់​កើតឡើង​ជាច្រើន​មកហើយ​។ ​ម្យ៉ាងទៀត​នេះ​ក៏​ជា​មេរៀន​សម្រាប់​មហាជន​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu