Ad Code

លី​គ​កំពូល​កម្ពុជា ៖ ​ក្រុម​បឹងកេត ឡើង​កំពូល​តារាង​វិញ ក្រោយ​វ៉ា​ដាច់​ណាហ្គា​វើ​ល​ត្រឹម​សប្ដាហ៍​ទី​៨



ក្រុមបាល់ទាត់​បឹងកេត​អែ​ហ្វ​ស៊ី បាន​វ៉ា​ដាច់​ក្រុម​ណា​ហ្គា​វើ​ល ឡើងឈរ​កំពូល​កំពូល​តារាង​វិញ សប្ដាហ៍​ទី​៨ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ដែល​រៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ចុង​សប្ដាហ៍​ថ្មីៗ​នេះ ខណៈ​ក្រុម​ទាំង​១២​បាន​ទា​ត់​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក​ចំនួន​១៦​គ្រាប់​។



​សរុប​លទ្ធផល​ប្រចាំ​សប្ដាហ៍​ទី​៨​នេះ​មាន នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែមិថុនា ក្រុម​អាស៊ី​អឺរ៉ុប ស្មើគ្នា​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ១​ទល់​១ លើ​ទីលាន​កីឡដ្ឋាន AEU Park ហើយ​ក្រុម​បឹងកេត ឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៤​ទល់​០ នៅលើ​ទីលាន​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) និង​ក្រុម​ណាហ្គា​វើ​ល ចាញ់​ក្រុម​វិសាខា ៣​ទល់​០​នៅ​លើ​ទីលាន​ជាមួយគ្នា​។



ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​៣ ខែមិថុនា វិញ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ១​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ចាញ់​ក្រុម​សូល​ទី​ឡូ​អង្គរ ៣​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា និង​ចុងក្រោយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ចាញ់​ក្រុម​ក្រសួងការពារជាតិ ២​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។

​សរុប​ចំណាត់ថ្នាក់​ត្រឹម​សប្ដាហ៍​ទី​៨ នេះ​ឃើញថា​ក្រុម​បឹងកេត ឡើងឈរ​កំពូល​តារាង មាន​២០​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ ណាហ្គា​វើ​ល មាន​១១៩​ពិន្ទុ​។ ក្រុម​លេខ​៣​គឺ​វិសាខា មាន​១៦​ពិន្ទុ ហើយ​ក្រុម​លេខ​៤​ភ្នំពេញ​ក្រោ​ន មាន​១៤​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ​៥​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ តែ​ឈ្នះ​តែម​ត្រង់ Head to Head​។ ក្រុម​លេខ​៦​គឺ​ក្រសួងការពារជាតិ មាន​១២​ពិន្ទុ ក្រុម​លេខ​៧ ព្រះខ័ន​រាជ​ស្វាយរៀង មាន​១​ពិន្ទុ​។ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​៧ មាន​១០​ពិន្ទុ ក្រុម​អាស៊ី​អឺរ៉ុប លេខ​៩​មាន​៩​ពិន្ទុ ហើយ​ក្រុម​លេខ​១០ ក្រុម​សូល​ទី​ឡូ​អង្គរ មាន​៤​ពិន្ទុ​ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​៤​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មិនទាន់មាន​ពិន្ទុ​។



​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ​ចំនួន​២​ជើង​មាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែល​មាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួល​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និង​ពានរង្វាន់ Singapore Cup ជាដើម​។



សម្រាប់​កម្មវិធី​ប្រកួត​សប្ដាហ៍​ទី​៩ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នឹង​បន្ត​ធ្វើឡើង​នៅ​ចុង​សប្ដាហ៍​នេះ​ដោយនៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែមិថុនា ឆ្នាំ​២០១៨​ក្រុម​អង្គ​ថា​យ​ហ្គឺ​រ ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ នៅវេលា​ម៉ោង​៣និង៣០​នាទី​ល្ងាច ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​វេលា​ម៉ោង​៣​រសៀល​មួយគូ​ទៀត​ក្រុម​វិសាខា ប៉ះ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន និង​ក្រុម​ភ្នំពេញ​ក្រោ​ន ទទួល​បឹងកេត នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន RSN Stadium​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​១០ ខែមិថុនា វិញ​ក្រុម​អាស៊ី​អឺរ៉ុប ទទួល​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ លើ​ទីលាន​កីឡដ្ឋាន AEU Park ហើយ​ក្រុម​ក្រសួងការពារជាតិ ទទួល​ក្រុម​អគ្គីសនី​កម្ពុជា លើ​ទីលាន​ស្តា​ត​ចាស់ វេលា​ម៉ោង​៦​ល្ងាច​និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ណាហ្គា​វើ​ល លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង​៦​ល្ងាច​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu