Ad Code

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អញ្ជើញ បើក​វេទិកា​ស្តីពី ធុរកិច្ច​ធាតុ​ចូល​កសិកម្ម​និង​គ្រឿងយន្ត​កសិកម្ម នៅ​សៀមរាប​



សៀមរាប​ ៖ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ស្តី​ពី ធុរកិច្ច​ធាតុ​ចូល​កសិកម្ម​និង​គ្រឿងយន្ត​កសិកម្ម ដែល​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​សហការ​ជាមួយ​គម្រោង​ស្តី​ពី កម្មវិធី​ខ្សែ​សង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​ឬ​ហៅថា​កា​វ៉ា​ក់ នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​ចន្ទ ០៦​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៨​។



ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា វេទិកា​នេះ រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​សហការ​ជាមួយ​គម្រោង​ស្តីពី កម្មវិធី​ខ្សែ​សង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា ​ឬ ​ហៅថា​កា​វ៉ា​ក់ (Cambodia Agricultural Value Chain Program, CAVAC) ក្នុង​គោលបំណង​គឺ​ទី​១. ការផ្សារភ្ជាប់​ទំនាក់ទំនង​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​រវាង​ស្ថាប័នរដ្ឋ​និង​វិស័យ​ឯកជន និង​វិស័យ​ឯកជន​ជាមួយ​អ្នក​ផលិត​ផ្ទាល់ ទី​២. គាំទ្រ​និង​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​ចូលរួម និង​បំពេញ​តួនាទី​ទ្វេ​ឡើង​ថែមទៀត​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​តាមរយៈ​ការ​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​កសិកម្ម បច្ចេកទេស​ជ្រើសរើស​និង​ប្រើប្រាស់​ពូជ​ឲ្យ​បាន​សមស្រប​ទៅតាម​ស្ថានភាព​និង​គុណភាព​ដី និង​ប្រភពទឹក ជាពិសេស​បច្ចេកទេស​នៃ​ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ទំនើបៗ​ដែល​កំពុង​តែ​មាន​ឥទ្ធិពល​លើ​វិស័យ​នេះ ទី​៣. ផ្តល់​ឱកាស​ឲ្យ​វិស័យ​ឯកជន​ដាក់តាំង​បង្ហាញ​ផលិតផល​និង​បច្ចេកទេស​ថ្មីៗ​ដែលជា​ធាតុ​ចូល​កសិកម្ម​ចំ​បាច់​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា និង​ទី​៤. ប្រមូលយក​បញ្ហា​ប្រឈម​គ្រប់​អនុវិស័យ​ដែល​បាន​ជួបប្រទះ​ក្នុងការ​អនុវត្ត​ជាក់ស្តែង មក​ពិនិត្យ​និង​រក​ដំណោះស្រាយ​ជា​បន្តបន្ទាប់​តាម លទ្ធភាព​និង​ការចាំបាច់​។



ក្រសួង បញ្ជាក់​ថា នៅក្នុង​ពិធី​ដ៏​មាន​សារៈសំខាន់​នេះ ក៏មាន​ការ​អ​ញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក​អនុរដ្ឋលេខាធិការ លោក​ប្រតិភូ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​គម្រោងកា​វ៉ា​ក់ មន្ត្រីរាជការ​ក្រោម​ឱវាទ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត សមាជិក​សហគមន៍​កសិកម្ម អាជីវករ ក្រុមហ៊ុន និង​ដៃគូ​អភិវឌ្ឍ​ប្រមាណ​ជាង​២៥០ នាក់​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu