Ad Code

សន្តិសុខ​ក្រុមហ៊ុន​ទូរ​ស័​ព្ទ​ម្នាក់ ​ត្រូវ​នគរបាល​ចាប់ខ្លួន​ពីបទ​ប្រើ​ហិង្សា​លើ​ប្រពន្ធ



កណ្តាល ៖​ បុរស​ជា​សន្តិសុខ​ក្រុមហ៊ុន​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ប្រពន្ធ​ដែល​ផ្តើម​ចេញ​ការ​បង្ខំ​សុំ​រួមភេទ​ដែល​ខ្លួនឯង​ស្រវឹង ​ខណៈ​ប្រពន្ធ​មិន​ស្រួលខ្លួន​មាន​រដូវ​។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៨​ វេលា​ម៉ោង​២២ និង​៣០​នាទី​យប់ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ដើ​មគរ សង្កាត់​ដើ​ម​មៀន ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តាខ្មៅ​បានអោយដឹងថា ​ជនរងគ្រោះ​ឈ្មោះ​សុខ ចាន់ អាយុ​៣៦​ឆ្នាំ​ មានទីលំនៅ​ស្នាក់នៅ​ភូមិ​ដើមគរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​គ្រូទាយ។ ចំណែកឯ​ជន​ល្មើស​ឈ្មោះ​ស៊ីថា ពេជ្រ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ស្នាក់នៅ​ភូមិ​ដើមគរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ មុខរបរ​សន្តិសុខ​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​(​ឃាត់ខ្លួន​)​។

លោក​អធិការ​បាន​បន្ត​ទៀត​ថា នៅ​វេលា​កើត​ហេតុ​ខាង​លើ ពេល​ជនរងគ្រោះ​ជា​ប្រពន្ធ​កំពុងតែ​ដេក​នៅក្នុង​បន្ទប់​ជាមួយ​កូនតូច ពេលនោះ​ស្រាប់តែ​ជន​ល្មើស​ជា​ប្តី​បាន​ដើរ​ចូលមកក្នុង​សភាព​ស្រវឹងស្រា ហើយ​បាន​សុំ​ប្រពន្ធ​រួមភេទ​ជាមួយ​តែ​ប្រពន្ធ​មិន​ព្រម ព្រោះមិន​ស្រួលខ្លួន​អស់កម្លាំង​ធ្វើ​ឲ្យ​ជន​ល្មើស​ខឹង​បាន​យក​វែក​ឆា​វាយ​ត្រូវ​ចំ​ចិញ្ចើម​ខាងឆ្វេង ​បណ្តាល​ឲ្យ​រយះ​ហូរឈាម។ ក្រោយមក​ជន​ល្មើស​ក៏បាន​រករឿង​ជា​មួយ​ជនរងគ្រោះ​ម្តង ដោយមាន​ការ​ប្រតាយប្រតប់​គ្នា​ ពេល​នោះ​ជន​ល្មើស​ក៏បាន​ទាញ​កាំបិតប៉័ងតោ​កាប់​បណ្តាល​ឲ្យ​ត្រូវ​ចំ​បាតដៃ​ខាងឆ្វេង​របស់​ជនរងគ្រោះ​រង​របួស​រយះ​ហូរឈាម ទើប​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ល្មើស រួម​ទាំង​វត្ថុ​តាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu