Ad Code

ព្រឹក​នេះ ​សម្តេច​ប្រធានរដ្ឋសភា​ដឹកនាំ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា



ភ្នំពេញ ​៖ ​នៅ​ព្រឹក​នេះ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​សម័យ ប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិ កាល​ទី​៥ ក្រោម​កូរ៉ុម​ចូលរួម​ពី​សមាជិក សមាជិកា​រដ្ឋសភា​ចំនួន ១០៩​រូប។

សម័យប្រជុំ​ពេញអង្គ​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាម​តំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ផង​ដែរ។



សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ ព្រឹក​ថ្ងៃទី ៧ ខែមិថុនា​នេះ មាន​របៀបវារៈ​ចំនួន​៣ គឺ​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ប្រាក់​ឈ្នួល​អប្បបរមា ២-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច​"​គ​"​ផ្នែក​ទី​៣ នៃ​ជំពូក​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង មាត្រា​១២២ នៃ​ច្បាប់​ស្តីពី ការងារ ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ជ​ស​/​រកម​/០៣៩៧/០១ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៩៧​។ ៣-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​៦ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១២ ចំណងជើង​ជំពូក​៤ មាត្រា​១៦ មាត្រា​១៩ មាត្រា​២៦ មាត្រា​៥០ មាត្រា​៥១ មាត្រា​៥២ មាត្រា​៥៣ មាត្រា​៥៤ មាត្រា​៥៥ មាត្រា​៥៦ មាត្រា​៥៧ មាត្រា​៥៨ មាត្រា​៥៩ មាត្រា​៦៥ មាត្រា​៦៦ មាត្រា​៦៧ មាត្រា​៦៨ នៃ​ច្បាប់​ស្តីពី​ស្តង់ដា​កម្ពុជា ដែល​ត្រូវ​ប្រកាស់​ឲ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៦០៧/០១៣ ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៧៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu