Ad Code

លោក​ស៊ុន ចាន់ថុល ជួប​សំណេះសំណាល​ជាមួយ​ក្រុម​និស្សិត​ជ័យលាភី​អាហារូបករណ៍ ​ដែល​នឹង​ត្រូវ​ទៅ​សិក្សា​ នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់



ភ្នំពេញ ​៖​ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃ​ពុធ ៨​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួល ជួប​សំណេះសំណាល​ជាមួយ​ក្រុម​និស្សិត ជ័យលាភី​អាហារូបករណ៍ ដែល​ជា​មន្ត្រីរាជការ និង​បុគ្គលិក បម្រើ​ការងារ​នៅ​តាម​ក្រសួង ស្ថាប័ន និង​វិស័យ​ឯកជន ដែល​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​។​

ការ​ជួប​សំណេះសំណាល​នេះ មាន​គោលបំណង​ដើម្បី​ទទួល​បាន​អនុសាសន៍​ណែនាំ ក៏ដូចជា​ការ​ចែករំលែក​បទពិសោធន៍​ល្អៗ ពី​ទេសរដ្ឋមន្ត្រី មុន​ពេល​ធ្វើដំណើរ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​។ ក្រុម​និស្សិត​ចំនួន​ប្រាំបួន​រូប​នេះ នឹង​ត្រូវ​ចេញដំណើរ​ទៅ​សិក្សា​លើ​មុខវិជ្ជា​មួយចំនួន រួមមាន​៖ គោលនយោបាយ​សាធារណៈ ការអប់រំ ចំណីអាហារ ការគ្រប់គ្រង​ធុរកិច្ច និង​សុខភាព​សាធារណៈ ក្រោម​កម្មវិធី​អាហារូបករណ៍​អាស៊ាន​-​ណូ​វែ​ល​ហ្សេ​ឡង់​។

ឆ្លៀត​ក្នុងឱកាស​នោះដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ផ្តាំ​ផ្ញើ​ឱ្យ​ក្មួយៗ​និស្សិត ធ្វើអំពើ​ល្អ​ជួយ​ផ្សព្វផ្សាយ​អំពី​ការ​រីកចម្រើន​របស់​ក​ម្ពុ​ជា ខិតខំ​រៀនសូត្រ​បន្ថែម ដើម្បី​ត្រឡប់មកវិញ​បម្រើ​ប្រទេសជាតិ​យើង​អោយ​កាន់តែ​រីកចម្រើន​មួយ​កម្រិត​ទៀត។

ជាមួយ​គ្នា​នេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បាន​គូសបញ្ជាក់​ផង​ដែរ​អំពី ​៖ ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង ក្នុងការ​អភិវឌ្ឍ និង​ធ្វើ​កំណែទម្រង់​លើ​សេវា​សាធារណៈ​កាត់បន្ថយ​ពេលវេលា​ផ្តល់​សេវា កាត់បន្ថយ​ចំណាយ បង្ខិត​សេវា​ទៅ​ជិត​ប្រជាពលរដ្ឋ ​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការ​អភិវឌ្ឍ​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ​សុវត្ថិភាព​និង​តម្លាភាព​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu