Ad Code

ចាប់​រំលោភ​សេពសន្ថវៈ​តាំងពី​ឆ្នាំ​២០១០ ​​រត់​គេច​ខ្លួន​អស់​រយៈពេល​ជាង​៧​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​តាម​ដីកា



កំពង់ស្ពឺ​​ ៖​ មុខសញ្ញា​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​ចាប់រំលោភ​សេពសន្ថវៈ​លើ​នារី​រងគ្រោះ​បាន​សម្រេច​រួច​រត់គេច​ខ្លួន​អស់​រយៈពេល​ជាង ៧​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ​ចាប់ខ្លួន​តាម​ដីកា។

មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹង នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ថា ជនជាប់ចោទ​ឈ្មោះ ហេង សុ​ភ័​ក្រ​ណា ហៅ សុ​ភ័​ក្រ​ណា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ លក់ដូរ ត្រូវបាន​កម្លាំង​នគរបាល​ប្រទះឃើញ​រួច​ចាប់ខ្លួន​តាម​ដីកា​​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ១៩៧ ចុះ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១១ របស់​លោក អ៊ីវ បូ​រិន្ទ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពី​ប​ទៈ រំលោភ​សេពសន្ថវៈ ត្រង់ចំណុច ភូ​មិញ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១០​កន្លងទៅ ជនជាប់ចោទ​ឈ្មោះ ហេង សុ​ភ័​ក្រ​ណា ហៅ​ភ័​ក្រ​ណា បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ លើ​នារី​រងគ្រោះ​បានសម្រេច ដែល​បាន​ប្រព្រឹត្ត​ត្រង់ចំណុច រមណីយដ្ឋាន​អំពែ​ភ្នំ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ បន្ទាប់ពី​ប្រព្រឹត្ត​បទល្មើស​រំលោភ​ខាងលើ​ជនល្មើស ​បាន​រត់គេចខ្លួន​បាត់​រហូត​អស់​រយៈ​ជាង ៧​ឆ្នាំ​លុះ​វិល​ត្រឡប់មកផ្ទះ​វិញ​ត្រូវបាន​ចាប់​ខ្លួន​តែម្តង។

មន្ត្រីនគរបាល​បាន​បញ្ជាក់ថា ក្រៅពី​ជាប់ចោទ​ពី​ប​ទៈ​ចាប់រំលោភ​សេពសន្ថវៈ​លើ​នារី​ជនរងគ្រោះ ជនសង្ស័យ​រូបនេះ ក៏មាន​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ ២០៥ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ របស់លោក ពេជ្រ ចិន្តា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធ​ពីបទ​: លួច​ដោយ​ស្ថាន​ទម្ងន់ទោស ដែល​បាន​ប្រព្រឹត្ត នៅ​ភូមិ​ដំបង​វិញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ កាលពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៧ កន្លងមក គេច​ខ្លួន​បាត់។ ជន​សង្ស័យ​មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រាំង​ពល​ទេព ឃុំ​រកា​ធំ ស្រុក​ច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច​បញ្ជាក់​ថា ជនជាប់ចោទ​ឈ្មោះ ហេង សុ​ភ័​ក្រ​ណា ហៅ សុ​ភ័​ក្រ​ណា លំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ឫស្សី​ជ្រុំ ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង។

នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ​ ជនជាប់ចោទ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu