កំពង់ចាម ៖ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀមនិងស្រុកតំបែរ លោក វេង សាខុន បានអំពាវនាវសុំឲ្យសមាជិកនៃអង្គពិធីទាំងមូលអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យសម្តេចដឹកនាំប្រទេសឆ្ពោះទៅរកការវិវឌ្ឍរីកចម្រើនថែមទៀត។
ការអំពាវនាវរបស់លោក វេង សាខុន បានធ្វើឡើង នៅទីរួមខេត្តកំពង់ចាម នារសៀលថ្ងៃអាទិត្យ ០៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា គ.ស ២០១៨ នាឱកាសដែលលោកនិងក្រុមកាងារអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ លោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិកសិក្សាធិការ និងបុគ្គលិកពេទ្យដែលអញ្ជើញមកពីសាលា មន្ទីរពេទ្យទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមចំនួន ១០៨២នាក់។
បន្ទាប់ពីមានមតិស្វាគមន៍ និងរាយការណ៍ ពីសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅទូទាំងខេត្ត រួមទាំងវិស័យសិក្សាធិការ និងសុខភាពសាធារណផងដែរ ដែលមកទល់ពេលនេះនៅ ស្រុកកំពង់សៀមមានសាលារៀនគ្រប់កម្រិត ៦៧កន្លែង មានលោកគ្រូ អ្នកគ្រូ បុគ្គលិក សិក្សា ១០២១នាក់ មន្ទីរពេទ្យបង្អែកចំនួន ១៤កន្លែង មានលោកគ្រូអ្នកគ្រូពេទ្យ និងបុគ្គលិកចំនួន ១៣២នាក់។
លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកតំបែរ បានមានប្រសាសន៍ សួរសុខទុក្ខនិងណែនាំ ចំនួន៧ចំណុច៖
1) ពាំនាំមកជូននូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រី្ត និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរ យកចិត្តទុកដាក់ពីបញ្ហាជីវភាព និងសេចក្តី សុខរបស់បងប្អូនគ្រប់ពេលវេលា និងសូមជូនពរឲ្យសមាជិកក្នុងអង្គពិធីទាំងមូលជួប តែពុទ្ធិពរទាំង៤ ប្រការ។
2) ពាំនាំនូវសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជាដែលមាន ខ្លឹមសារសង្ខេបដូចខាងក្រោម៖១. ភ្លើងសង្គ្រាមនៅកម្ពុជាត្រូវបានបញ្ចប់ ដោយសារ យុទ្ធសាស្ត្រឈ្នះ ឈ្នះរបស់សម្តេច ដែលសម្តេចមិនមែនជាអ្នកបង្កើត តែជាអ្នកពន្លត់។
២. សម្តេចបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយជួន ប្រជាពលរដ្ឋគ្រប់ៗគ្នានូវសិទ្ធិរស់រានមានជីវិត សេរីភាព សុខសន្តិភាព ស្ថិរភាព សុខសុវត្ថិភាពសង្គម និងការអភិវឌ្ឍ។
៣. ចេញពីសង្គ្រាម មកជាប្រទេសមានឧត្តមភាព វឌ្ឍនភាព និងការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ចក្នុង រយៈពេលជាងម្ភៃឆ្នាំកន្លងទៅនេះ ក្រោមដំបូលសុខសន្តិ ភាពរបស់ សម្តេច។
៤. គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម ការវិនិយោគ កំណើន ទេសចរណ៍ សេវាកម្ម សាធារណៈ ការគាំពារសង្គម ការបង្កើតការងារជូនពលរដ្ឋ ការបង្កើនចំណូល វិធានការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ មានបណ្តាវិធានការផ្សេងៗទៀតទាក់ទងទៅនឹងការជួយដោះស្រាយបញ្ហា រំលែកទុក្ខលំបាកប្រចាំថ្ងៃនិងចំពោះមុខ លុបបំបាត់ចំណាយលើសេវាផ្លូវការជូនប្រជាជន និងការ គ្រប់គ្រងអតិផរណាតាមរយៈការគ្រប់គ្រងចំណូលជាតិបានល្អប្រសើរ។
៥.ចក្ខុវិស័យ និងការព្យាករណ៍កំណើនសេដ្ឋកិច្ចជាតិនាឆ្នាំ២០៣០ រហូតដល់ឆ្នាំ២០៥០។ ៦.វិធានការការពារ និងទប់ស្កាត់នូវរាល់បញ្ហាប្រឈមទាំងឡាយ ដែលទាក់ទងនឹងវិបត្តិសេដ្ឋកិច្ច និងសន្តិសុខរបស់ពិភពលោក។
៧.ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ វប្បធម៌ និងការអប់រំជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងក្នុងពិភពលោក ពិសេសជាមួយប្រទេសដែលមានភូមិផងរបងជាមួយ និងប្រទេសមហាមិត្តចិន។
ដើម្បីរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនិងឈានទៅសម្រេចបាននូវគោល នយោបាយ និងទស្សន វិស័យរបស់រាជរដ្ឋាភិបាល លោកវេង សាខុន បានអំពាវនាវសុំឲ្យសមាជិកនៃអង្គពិធីទាំងមូលអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដាខាងមុខដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា ដើម្បីជូនសម្តេចដឹកនាំប្រទេសឆ្ពោះទៅរកការវិវឌ្ឍរីកចម្រើនផែមទៀត។ នាឱកាសនេះ លោក បានជួយឧបត្ថម្ភ សមាជិក សមាជិការទាំង ១០៨២នាក់ ម្នាក់ៗ ២ម៉ឺនរៀល៕
Source: Kampuchea Thmey Daily
0 Comments