ព្រៃវែង ៖ ព្រះសង្ឃ១អង្គបានសម្រេចចិត្តចង.ក សម្លាប់ខ្លួននៅក្នុងកុដិសុគតគួរឲ្យអាណោចអាធ័មជាទីបំផុតសង្ស័យមានជំងឺប្រចាំកាយ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើ បានកើតឡើងកាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នៅចំណុចក្នុងកុដិវត្ត(ព្រៃទទំពូង) ស្ថិតក្នុងភូមិក្រាំងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង វេលាម៉ោង១០និង០០នាទី។
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានឲ្យដឹងថា ព្រះសង្ឃ(ជនរងគ្រោះ) ដែលបានចង.កខាងលើមានព្រះនាមជុំ ធាព្រះជន៣៤ព្រះវស្សា មានស្រុកកំណើតនៅភូមិទ័ពស្តេចឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយគង់នៅវត្តខាងលើ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ហើយពិនិត្យកោសល្យវិច័យ ឃើញថា ជនរងគ្រោះគឺពិតជាបានចង.កធ្វើអត្តឃាតពិតប្រាកដមែន ដោយយកស្បង់ចីពរចង.ក នឹងដែកពិតានដំបូល។ ចំពោះមូលហេតុបើតាមការឲ្យដឹងពីក្រុមគ្រួសារគឺទំនងជាជនរងគ្រោះតូចចិត្តនឹងខ្លួនឯងមានជំងឺប្រចាំកាយ។ ក្រោយពីពិនិត្យរួចសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments