Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ទូទាំង​ខេត្តកណ្តាល



កណ្តាល ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ថ្នាក់ដឹកនាំ គណបក្ស​,​គណ​ពង្រឹង​មូលដ្ឋាន ខេត្ត ក្រុង ស្រុក ឃុំ ភូមិ នៅ​ទូទាំង​ខេត្តកណ្តាល​ប្រមាណ ៣.១៦៧​នាក់​ផង​ដែរ​​ នា​ព្រឹក​ថ្ងៃទី២១ ខែមិថុនា នេះ​នៅ ទួល​ក្រសាំង ខេត្តកណ្តាល​។

ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ដោយ​ការសំដែង​នូវ​ការ​រីករាយ​ចំពោះ​វត្តមាន​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ខេត្តកណ្តាល​។ សម្តេច​តេ​ជោ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ ប្រឹងប្រែង​របស់​សមាជិក សមាជិកា ទាំងអស់​នា​ពេល​កន្លងមក ដើម្បី​នាំមក​នូវ​ជោគជ័យ​ថ្មីៗ​សម្រាប់​គណបក្ស និង ប្រទេសជាតិ​យើង​ទាំងមូល​។



​បើ​យោង​តាម​ខ្លឹមសារ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ផេ​ក​ហ្វេ​សប៊ុក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅថ្ងៃនេះ​បាន​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា ប​ច្ចុ​ប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​លើ​ការ​ធ្វើការ​កំណែទម្រង់​នៃ​បញ្ហា​សំខាន់​ជាច្រើន ដើម្បី​ឲ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​កាន់តែ​សុខ​ស្រួល និង​មាន​ជីវភាព​ល្អ​ប្រសើរ​ដូចជា​ថ្មីៗ​នេះ​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​ការដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ជា​បន្ត​បន្ទាប់​។ ចាប់ពី​ឆ្នាំ​២០១៩​ទៅ​ប្រាក់ខែ​មន្ត្រីរាជការ​មិន​តិច​ជាង​១​លាន​រៀល​នោះ​ទេ​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ រាជរដ្ឋាភិបាល​ក៏បាន​ខិតខំ​ធ្វើការ​កំណែទម្រង់​ទាំ​ថ្នាក់ក្រោម និង​ថ្នាក់លើ ទាក់ទង​ទៅនឹង​បញ្ហាសំខាន់ៗ​មួយចំនួនទៀត​ដូចជា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​, កំណែទម្រង់​សេវាសាធារណៈ និង​កំណែទម្រង់​លើ​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​។ លើសពីនេះទៅ​ទៀត​សម្ដេច​តេ​ជោ បាន​សង្កត់ធ្ងន់​ចំពោះ សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ ត្រូវ​យក​ចិត្ត​ទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ដែល​កើតមាន​ឲ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ ដែល​កន្លងមក​តែងតែ​គោរព​ស្រលាញ់​ចំពោះ​សម្តេច​ផ្ទាល់ និង​តែងតែ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់​រហូត​មក​។ សម្តេច​តេ​ជោ​ក៏បាន​ជូនពរ​ដល់​សមាជិក សមាជិកា​ទាំងអស់ សូម​ជួបតែ​សេចក្តីសុខ​សេចក្តី សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ ដើម្បី​ធានា​នូវ​សន្តិភាព និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ សូម​បងប្អូន​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លេខ​រៀង​ទី ២០ នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។



លោក ម៉ៅ ភិ​រុណ ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្តកណ្តាល​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ខេត្តកណ្តាល​គណៈកម្មការ​គណបក្ស​គ្រប់​ថ្នាក់​មាន​ចំនួន ១៤៦ ,​សាខា​បក្ស​ចំនួន ១៨៤៣ ,​គណកម្មការ​សាខា​គណបក្ស​មាន​ចំនួន​១២៣៤ , អនុសាខា​គណបក្ស​ចំនួន ៦៧៧៦។ ខេត្ត​មាន​សមាជិក​ប​ក្ស​ចំនួន ៥០៨ ៦៨៨ នាក់ ស្មើ​នឹង​ជាង ៧០ ភាគរយ​នៃ​ប្រជាជន​គ្រប់​អាយុ​បោះឆ្នោត​ទូទាំង​ខេត្តកណ្តាល​ឆ្នាំ ២០១៧ និង គ្រួសារ​គណបក្ស​សរុប​មាន​ចំនួន ១៩២ ៦៦៥ គ្រួសារ និង ក្រុម​បក្ស​មាន​ចំនួន​៦២.៨៧៦ ក្រុម​។



លោក ម៉ៅ ភិ​រណ បាន​ឲ្យ​ដឹង​ទៀតថា សមាជិក​បក្ស​និង មន្ត្រី​គណ​ពង្រឹង​មូលដ្ឋាន​ខេត្តកណ្តាល បាន​ខិតខំ​ចុះ​ជួយ​ប្រជាជន និង ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង ជំរុញ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​និង កសាង​សមិទ្ធផល​នានា​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​ដោយ​បាន​ចំណាយ​អស់​ថវិកា​អស់​ជាច្រើន​លាន​ដុល្លារ​។ ជាក់ស្តែង​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​បាន​ចំណាយ​ថវិកា​អស់ ៣.១៩៦. ០០៤​ដុល្លារ​ ដែល​ជា​ថវិកា​របស់​គណបក្ស​ខេត្ត , គណ​ពង្រឹង​មូលដ្ឋាន និង ថវិកា​ជួយឧបត្ថម្ភ​របស់​សប្បុរស​ជន​នានា៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu