Ad Code

ព្រឹទ្ធសភា​កំណត់​យក​ថ្ងៃ​ទី​១១ ខែ​មិថុនា​ បន្ត​សម័យប្រជុំ​លើក​ទី​១០​ ព្រឹទ្ធសភា នីតិកាល​៤ ដើម្បី​ពិនិត្យ និង​ឱ្យ​យោបល់​លើ​របៀបវារៈ​ចំនួន​៤



ភ្នំពេញ ​៖ ព្រឹទ្ធសភា​បានកំណត់​យក​ថ្ងៃទី​១១ ខែមិថុនា​ខាងមុខ បន្ត​សម័យប្រជុំ​លើក​ទី​១ ព្រឹទ្ធសភា នីតិកាល​៤ របស់ខ្លួន ដើម្បី​ពិនិត្យ និង​ឲ្យ​យោបល់​លើ​របៀបវារៈ​ចំនួន​៤​។​

បើតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ក្រោម​អធិបតីភាព​លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា ព្រឹក​ថ្ងៃទី​៨ ខែមិថុនា​​ ដែល​ចេញផ្សាយ​ដោយ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​បានឲ្យដឹងថា របៀបវារៈ​ចំនួន​៤​នេះ​រួមមាន​៖ ១-​ការពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈរដ្ឋមន្ត្រី ទី​២-​ការពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី សញ្ជាតិ​។ ទី​៣- ការពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី ការ​បង្កើត​អង្គការ​សហ​ប្រតិបត្តិកា​រ​ព្រៃឈើ​អាស៊ី​។ និង​ទី​៤-​ការពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣ មាត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ និង​មាត្រា​៤០ នៃ​ច្បាប់​ស្តីពី ការគ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៧០១/០៩ ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០០១​។​

សម័យប្រជុំ​លើក​ទី​១ ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ នឹង​ប្រព្រឹត្តទៅ​វេលា​ម៉ោង ៨:០០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ចំនួន ៤​នេះ ត្រូវបាន​រដ្ឋសភា​អនុម័ត កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​១០ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu