Ad Code

ហ្គា​តេ​ម៉ា​ឡា​ បញ្ឈប់​ការស្វែងរក​ ខណៈ​មនុស្ស​ជិត​២០០​នាក់​កំពុង​បាត់​ខ្លួន​ បន្ទាប់ពី​ការផ្ទុះ​ភ្នំភ្លើង​



កាលពី​ថ្ងៃអាទិត្យ អាជ្ញាធរ​បាន​បញ្ឈប់​ការស្វែងរក​សម្រាប់​មនុ​ស្ស​ជិត​២០០​នាក់​ដែល​បាត់​ខ្លួន​ចាប់តាំងពី​ភ្នំភ្លើង Fuego របស់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​បាន​ផ្ទុះឡើង​កាលពី​ដើមខែ​នេះ ​ដោយបាន​បំផ្លិចបំផ្លាញ​តំបន់​ជនបទ​ដែល​ស្ថិតនៅ​ជុំវិញ​នោះ​។​

ក្រុមមន្ត្រី​បាន​អះអាងថា មនុស្ស​ចំនួន​១១០​នាក់​បាន​ស្លាប់​ដោយសារ​ការផ្ទុះ​ភ្នំភ្លើង​កាលពី​ថ្ងៃទី​៣​ខែមិថុនា​ប៉ុន្តែ​មនុស្ស​១៩៧​នាក់​ផ្សេងទៀត​នៅ​មិនទាន់បាន​រាប់បញ្ចូល​។​

អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ការពារ​ស៊ីវិល​លោក David de Leon បាន​និយាយថា បណ្តា​ភ្នាក់ងារ​ដែល​ពាក់ព័ន្ធ​បានសម្រេច​ចិត្ត​បញ្ចប់​ការស្វែងរក​ដោយសារតែ​តំបន់​នេះ​មិនអាច​រស់នៅ​បាន​និង​មាន​ហានិភ័យ​ខ្ពស់​។​

ភ្នំភ្លើង​ដែលមាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​៣៥​គីឡូម៉ែត្រ​ភាគ​និរតី​នៃ​រដ្ឋធានី​មួយ​នេះ​គឺ​នៅតែ​បង្កើត​ការផ្ទុះ​តិចតួច​បួន​ឬ​ប្រាំ​ដង​ក្នុង​មួយ​ម៉ោង​ដោយ​ព្រួស​ផេះ​ឡើងលើ​កម្ពស់​ជាង​១,០០០​ម៉ែត្រ​។​

លើសពីនេះ​ទៀត ភ្លៀង​ត្រូវបាន​គេ​ព្យាករណ៍​នៅ​ថ្ងៃអាទិត្យ​ដែលជា​ហេតុ​បង្ក​គ្រោះថ្នាក់​នៃ​លំហូរ​ភក់​ភ្នំភ្លើង​។​

អ្នកភូមិ​ជាង​៣,៦០០​នាក់​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ចូលទៅ​នៅក្នុង​ទីជម្រក​បណ្តោះអាសន្ន​តាម​សាលារៀន​និង​សាល​សហគមន៍​។​

ការផ្អាក​ការស្វែងរក​នេះ​ត្រូវបាន​គេ​ផ្តោតលើ​សហគមន៍​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​នៅ San Miguel Los Lotes និង El Recreo ។​

ករណី​លើកលែងតែ​មួយគត់​ចំពោះ​ការផ្អាក​នេះ​គឺ​ស្ថិតនៅក្នុង​តំបន់ Alotenango ដែលជា​កន្លែង​អ្នក​ពន្លត់​អគ្គិភ័យ​ស្ម័គ្រ​ចិត្តបាន​បន្ត​ស្វែងរក​មិត្ត​រួមការ​ងារ​ពីរ​នាក់​ដែល​បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​ដែលមាន​គ្រោះមហន្តរាយ​នេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu