Ad Code

ដាច់​កន្ត្រក​យោង​សម្ភារៈ​សំណង់​កម្ពស់​១០​ជាន់​ សង្កត់​កម្មករ​សំណង់​ស្លាប់​ម្នាក់



ព្រះសីហនុ​ ៖ ​កម្មករ​សំណង់​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ ក្នុង​ហេតុ​ការ​ណ៍​ដាច់​ខ្សែ​គ្រែន​ដែក​យោង​សម្ភារៈ​សំណង់​កម្ពស់​១០​ជាន់ ​ធ្លាក់​សង្កត់​ចំ​ពីលើ។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតមានឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​១០​ព្រឹក​ថ្ងៃទី​១៨​ខែមិថុនា​ ឆ្នាំ​២០១៨ នៅ​ចំណុច​ការដ្ឋាន​សំណង់ តុង ហុក​សេង ដែលមាន​ទីតាំង អូរត្រេះ​២ ស្ថិត​ក្រុម​២ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​សីហនុ។ សមត្ថកិច្ច​មូលដ្ឋាន​ ដែល​ចុះទៅពិនិត្យ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ករណីនេះ បណ្តាលមកពី​ដាច់​គ្រែ​ន​យោង​សម្ភារៈ​ពីក្រោម​ទៅលើ ហើយ​ដាច់​ធ្លាក់​ចុះក្រោម​សង្កត់​លើ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​ជនរងគ្រោះ ឈ្មោះ រឿន វាន្នី ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ម៉ាស៊ីន​ផ្សារ​ដែក នៅក្នុង​ការដ្ឋាន មាន​ស្រុកកំណើត ភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅ ការដ្ឋាន​ខាងលើ។ សព​ជន​រងគ្រោះ ​ក្រោយពី​កម្លាំង​ជំនាញ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​រួច ​ សមត្ថកិច្ច​បានប្រគល់​ជូន​ប្រពន្ធ ឈ្មោះ ផែ អៀង យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត។ ចំណែក​ការទាមទារ​ប្រាស់​សំណង​ណាមួយ​នោះ ពេលនេះ​គេ​មិនទាន់​ដឹង​នៅឡើយ​ទេ៕



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu