Ad Code

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​០១​ខ្សែ ប្រវែង ១៩០​ម៉ែត្រ នៅ​សង្កាត់​ព្រែកកំពឹស



ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ពុធ ៨​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​០១​ខ្សែ ប្រវែង ១៩០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​រទាំង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ។



ឆ្លៀត​នាឱកាស​នោះ លោក នុត ពុធ​ដា​រ៉ា បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​រតែង​បាន​គិតគូរ​ពី​ការ​លំបាក បញ្ហា និង​តម្រូវការ​នានារ​បស់បង​ប្អូន​នៅ​មូលដ្ឋាន​។



លោក​អភិបាល​ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍន៍​រីកចម្រើន​ឥត​ឈប់ឈរ របស់​ប្រទេសជាតិ​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​បញ្ហា​លំបាក​នានា ឲ្យ​ក្លាយជា​ប្រទេស​មានការ​រីកចម្រើន ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ក្រោម​ដំបូល​សន្តិភាព​។



ផ្លូវ​បេតុង​ថ្មី​០១​ខ្សែ​នេះ ជា​ផ្លូវ​ស្ថិតក្នុង​ផ្លូវ​គម្រោង​ថវិកា​របស់​រដ្ឋបាល​ខ​ណ្ឌ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រែក​រទាំង សង្កាត់​ព្រែកកំពឹស ដែល​ផ្លូវ​បេតុង​ថ្មី ០១​ខ្សែ​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​មាន​សោ​ភណ្ឌ​ភាព​ក្នុង​ការរស់នៅ​។



ក្នុង​សកម្មភាព​នេះ​បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើការ​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដែល​តែង​គិតគូរ​ដល់​ការ​លំបាក​របស់​ពួកគាត់ និង​បាន​ប្តេជ្ញា​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​បន្តបន្ទាប់​ទៀត ដើម្បី​សម្តេច​បន្ត​ដឹកនាំ​ប្រទេសជាតិ​ឆ្ពោះ​ទៅ​កាន់​ភាព​រីកចម្រើន​សម្បូរ​សប្បាយ ត​ទៅមុខទៀត៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu