បាត់ដំបង ៖ ក្មេងស្រីម្នាក់ ដែលទើបតែមានអាយុ១៥ឆ្នាំ ត្រូវបានបុរសវ័យចំណាស់ម្នាក់ចាប់បង្ខំរំលោភរហូតបានសម្រេច នាអំឡុងចុងឆ្នាំ២០១៧ និងធ្វើឲ្យនាងពពោះរហូតដល់៦ខែ ទើបធ្លាយអាថ៌កំបាំង ដោយសារតែនាងគឺជាក្មេងស្រីម្នាក់ ដែលមានសតិមិនសូវគ្រប់ផង ទើបធ្វើឲ្យបុរសរូបនេះងាយនឹងល្បួងលួងលោមយ៉ាងដូច្នេះ។
កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៧ វេលាម៉ោង ៥និង៣០នាទី ល្ងាច នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង គឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានចេញប្រតិបត្តិការបង្ក្រាបករណីរួមភេទជាមួយអនីតិជន ១ លើក ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ផង។
ការឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយសារតែមានពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយ របស់
ក្មេងស្រីឈ្មោះ វ.ស.ន អាយុ១៥ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើ ដោយបានចោទប្រកាន់ទៅលើឈ្មោះ ស៊ិន វិត ភេទ ប្រុស អាយុ ៦៣ ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត បាត់ដំបង ដែលបានធ្វើសកម្មភាព លួងលោមរួមភេទជាមួយនឹងកូនស្រីគាត់ ដែលមានសតិមិនគ្រប់ កាលពីអំឡុង ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចផ្សារតាឡន ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ដោយបានសម្រេច ហើយរហូតមកដល់បច្ចុប្បន្ននេះ នាងមានផ្ទៃពោះកាន់តែធំឡើងៗ ទើបម្តាយមានការសង្ស័យថា កូនមានផ្ទៃពោះ ក៏នាំទៅឲ្យពេទ្យពិនិត្យ ជាលទ្ធផលចេញមកកូនរបស់គាត់មានទម្ងន់ចំនួន ៦ខែហើយ ដោយសារតែគាត់លួងលោម ក៏សម្រេចដាក់ពាក្យប្តឹងតែម្តង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមកសាកសួរ ដើម្បីបញ្ជូនទៅកាន់តុលាការខេត្ត៕
Source: Kampuchea Thmey Daily
0 Comments