Ad Code

កម្លាំង​នគរបាល​ស្រុក​សំរោង​ទង បង្ក្រាប​បទល្មើស​គ្រឿង​ញៀន២​ករណី ​ឃាត់ខ្លួន​មនុស្ស​៤​នាក់



កំពង់ស្ពឺ ៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​៤​នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​បន្ត​បន្ទាប់​គ្នា​។

ការ​បង្ក្រាប​មុខ​បទល្មើស​គ្រឿងញៀន ខាងលើ ធ្វើឡើង នៅ​ថ្ងៃ​ពុធ ៨​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ វេលា​ម៉ោង ១២ និង ៣០​នាទី​។

លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ២​ករណី​ផ្សេងគ្នា ក្នុង​នោះ​ករណី​ទី​១ បង្ក្រាប​ភូមិ​ស្ដុក​ព្រីង ឃុំ​សំបូរ និង​ករណី​ទី​២ បង្ក្រាប​នៅ​ភូមិ​កែវ​ឧត្ដម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​។



លោក​អធិការ​បាន​បន្ត​ទៀត​ថា ក្នុង​ការ​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​នេះ មុខ​ដំបូង​សមត្ថកិច្ច​ឃាត់​ឈ្មោះ ប៉ក់ ប៉ុច ភេទ​ប្រុស អាយុ២៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដកហូត​បាន ម្សៅ​ក្រាម ព​ណ៌ស សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១​កញ្ចប់​តូច ទូរស័ព្ទ​ដៃ ១​គ្រឿង និង​ម៉ូតូ ១​គ្រឿង នៅ​ចំណុច​ដី​វាល​ម៉ុង​ចិន​ខាងជើង​ភូមិ​អង្គ​ខ្មៅ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង បន្ទាប់ពី​សាកសួរ មុខសញ្ញា​ខាងលើ​បាន​ឆ្លើយ​សារភាព គ្រឿងញៀន​ខាងលើ​ជា​របស់​ឈ្មោះ យ័ន្ដ ហម ភេទ​ប្រុស អាយុ ៣១​ឆ្នាំ នៅ​ភូមិ​ស្ដុក​ព្រីង ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ទើប​ឈាន​ដល់​ឃាត់ខ្លួន​ឈ្មោះ យ័ន្ដ ហម និង​ឈ្មោះ គង់ ទូច ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល ឃុំ​សំបូរ ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ នៅផ្ទះ​របស់​ឈ្មោះ (​យ័ន្ត ហម​) និង​បាន​ធ្វើ​ការ​ឆែកឆេរ​ផ្ទះ​ដកហូត​បាន​ខ្សៀរ​សម្រាប់​ជក់​គ្រឿងញៀន ១ ម៉ូតូ​ចំនួន ១​គ្រឿង និង​ដែកកេស​ចំនួន ៣​។



លោក​បន្ត​ទៀត​ថា ចំណែក​ឈ្មោះ គង់ ទូច បាន​រត់​ទៅ​លោត​ទម្លាក់​ទឹក​ត្រពាំង​ខាងក្រោយ​ផ្ទះ​ហើយ​ដក​កាបូប​ហែក​ដែល​ដាក់​គ្រឿង​ជាន់​ពន្លិចទឹក នៅក្នុង​កាបូប​មាន​គ្រឿងញៀន​ចំនួន ៣​កញ្ចប់​តូច​វា​បំផ្លាញ​ចោល​នៅ​សល់​តែ​ថង់​។ ការ​បង្ក្រាប​នេះ​ក៏​មាន​ការចូលរួម​ពី​លោក​មេឃុំ លោក​មេភូមិ​ផងដែរ​។

លុះដល់​វេលា​មោង ៣​និង​៣០​នាទី​រសៀល បាន​ឃាត់ សួន មករា ហៅ ស៊ុយ ទ្រី ភេទ​ប្រុស អាយុ១៩​ឆ្នាំ ភូមិ​កែវ​ឧត្ដម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ដកហូត​គ្រឿងញៀន​៥​កញ្ចប់​តូច​បន្ថែមទៀត​។



លោក​អធិការ​បញ្ជាក់​ថា ក្នុង​ការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នេះ ឃាត់​បាន​មនុស្ស​សរុប ៤​នាក់ វត្ថុ​តាង​គ្រឿងញៀន ៧​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង​ទូ​រស័ព្ទ​១​គ្រឿង​។ បច្ចុប្បន្នករណី​ខាងលើ​នេះ​ សមត្ថកិច្ច​ជំនា​ញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu