Ad Code

ភ្លើងស្តុប​ដែល​ខូច​រាប់​ខែ​នៅលើ​ចំណុច​ផ្លូវ​ភ្នំពេញ​ហាណូយ ​ត្រូវបាន​ធ្វើការ​ប្តូរផ្លាស់



​ភ្នំពេញ ៖ ភ្លើងស្តុប​នៅត្រង់ចំណុច​ផ្លូវបំបែក រវាងផ្លូវ ភ្នំពេញ​ហាណូយ និង​ផ្លូវ ឧកញ៉ា ម៉ុង រិទ្ធី និង​ផ្លូវ សម្តេច ជា ស៊ីម ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​ខូច​រាប់​ខែ​មកហើយ​នោះ ឥឡូវ​ត្រូវបាន​ធ្វើការ​ប្តូរផ្លាស់​ថ្មី​រួចហើយ កាលពី​ថ្ងៃ​ច័ន្ទ ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ នេះ​បើ​យោងតាម​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ប្រាប់ ឲ្យ​ដឹង កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨។



សូម​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ធ្លាប់បាន​ប្រាប់​ឲ្យ​ដឹង កាលពី​រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ ថា ភ្លើងស្តុប ដែល​ខូច​នៅ ត្រង់ចំណុច​ផ្លូវបំបែក រវាងផ្លូវ ភ្នំពេញ​ហាណូយ និង​ផ្លូវ​ឧកញ៉ា ម៉ុង រិទ្ធី និង​ផ្លូវ សម្តេច ជា ស៊ីម ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នេះ គឺ​ខូច​រាប់​ខែ​មកហើយ មិនដឹងថា អាជ្ញាធរ​សង្កាត់ ខណ្ឌ ឬ មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ ដឹង ឬ មិនដឹង យ៉ាងណា​នោះទេ ?



ពលរដ្ឋ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​បើកបរ​រថយន្ត ឬ ម៉ូតូ ធ្វើដំណើរ​ឆ្លងកាត់​នៅ​ត្រង់​ចំណុច​ស្តុ​ប​មួយ​នេះ ពិបាក​មើល​នាទី​ណាស់ ដោយសារតែ​ភ្លើងស្តុប​មួយ​នេះ គឺ ពណ៌ក្រហម​លាយ​ជាមួយ​ពណ៌​ខៀវ ដែល​ពិបាក​និង​មើល​ណាស់​។



ដោយសារ​បញ្ហា​ទាំងនេះ ពលរដ្ឋ​បាន​ស្នើ​ឲ្យ ជួយ​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​ដឹង​ដល់ អាជ្ញាធរ​សង្កាត់ ខណ្ឌ ជាពិសេស​មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ នឹង​កែតម្រូវ​ឲ្យ​បាន​ល្អ​ឡើងវិញ ដើម្បី​សម្រាប់​អ្នកដំណើរ​ទៅមក ធ្វើដំណើរ​បាន​ស្រួល៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu