Ad Code

ព្រឹក​នេះ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​អញ្ជើញ​ជួប​កម្មករ​ប្រមាណ​ជាង​២​ម៉ឺន​នាក់​នៅ​ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម



ភ្នំពេញ ​៖​ នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ ទី​០៦ ខែមិថុនា​ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប ២២.៤៧០​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន ៨ នៅក្នុង​ខេត្ត​កំពង់ចាម។

ជំនួប​នៅ​ថ្ងៃនេះ ​គឺជា​ជំនួប​លើក​ទី​៤៤​ហើយ គិត​ចាប់តាំងពី​ថ្ងៃទី​២០ ​ខែសីហា ​ឆ្នាំ​២០១៧​មក ដែល មាន​កម្មករ និយោជិត​សរុប​ជាង ៥៦ ម៉ឺន​នាក់។ ពិធី​ជួប​សំណេះសំណាល​ប្រារព្ធ​ធ្វើឡើង​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម។

កម្មករ កម្មការិនី ទាំងអស់​មកពី​រោងចក្រ សហគ្រាស នៅ​ស្រុក​ជើងព្រៃ​ចំនួន ៧ និង ស្រុក​បាធាយ​ចំនួន ១​ដែល​មាន​អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​៦,​កាណាដា​ចំនួន​១​និង​ខ្មែរ​ចំនួន​១។ រោងចក្រ សហ គ្រាស​ទាំង​៨​នេះ មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន ១, ផលិត​ស្បែកជើង​ចំនួន ៥, ផលិត​ស្រោមដៃ​ចំនួន ១​និង ផលិត​កា​រ៉ុង​ចំនួន​១ ។ ផលិតផល​ផលិត​បាន ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង ផ្គត់ ផ្គង់​ទីផ្សារ​ក្នុងប្រទេស។

បច្ចុប្បន្ន​ខេត្តកំពង់ចាម​មាន រោងចក្រ សហគ្រាស គ្រឹះស្ថាន​ចំនួន​៤០០​មាន​កម្មករនិយោជិត ៣៥.៤៦០ នាក់ ក្នុង​នោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង ផលិត​ស្បែក​ជើង​មាន​ចំនួន ១៤ មាន​កម្មករនិយោជិត​ចំនួន ២៥.៧៧១ នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ៥២ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។​

ប្រមុខ​រាជរដ្ឋាភិបាល​មាន​គម្រោង​នឹង​ចុះទៅ​កាន់​ខេត្តតាកែវ និង ខេត្តកំពង់ឆ្នាំង បន្តទៀត​ដើម្បី​ជួប​សួរសុខទុក្ខ​កម្មករ កម្មការិនី នៅមុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu