Ad Code

Watcharalek សុំ​សងសឹក នី សុ​ភី ខណៈ​​ចាន់ ប៊ុន​ហឿន​ជួប​Chakpet នៅ​សង្វៀន​ស្ទឹងមានជ័យ



នី សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវបាន​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​Watcharalek Site Kolab នៅក្នុង​កម្មវិធី​ប្រដាល់​គូ​បូ​តា​លើ​ស​ង្វៀន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សុក្រ​ទី​០៨ មិថុនា ២០១៨ នេះ។

នី សុ​ភី ម្ចាស់​ខ្សែក្រវាត់​លី​អូ​ទម្ងន់​៧០​គីឡូក្រាម ដែល​ក្រោយពី​យកឈ្នះ​ម៉ឺន សុភា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ ពេលនេះ​គេ​ត្រូវ​ជួប​គូសត្រូវ​ចាស់​គឺ Watcharalek Site Kolab ដែល​ធ្លាប់​វាយ​ចាញ់​គេ​ដោយ​ពិន្ទុ​ពីរលើក​កន្លងមក ។​អ្នក​ប្រដាល់​ទាំងពីរ​ជួបគ្នា ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម។

Watcharalek នេះ គេ​ជា​ជើង​ខ្លាំង​មួយរូប​ក្នុងចំណោម​កីឡាករ​ថៃ​ដែល​ឡើងមក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះ ។ គេ​ទើប​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ខ្សែក្រវាត់​លី​អូ​ទម្ងន់​៧០​គីឡូក្រាម ។​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​លី​អូ​ថ្ងៃទី​០១​មេសា​២០១៨ Watcharalek បាន​វាយ​ចាញ់​សុ​ភី ដោយ​ពិន្ទុ ។​អ្នក​ប្រដាល់​ថៃ​រូបនេះ មានកំនត់​ត្រា​ប្រកួត​តែ​ចំនួន​១៣៥​លើក ឈ្នះ​៩៥​លើក ចាញ់​១៩​លើក ស្មើ​០១​លើក និង​ធ្លាប់​វាយ​ដៃ​គួ​រអោយ​សន្លប់​១៨​លើក​ឯណោះ​។​ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មកជួប​នី សុ​ភី គឺ មិន​ប្រាកដថា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ​ខ្លួនគេ​ធ្លាប់​ចាញ់​សុ​ភី ដល់​ទៅ​ពីរលើក​រួចទៅហើយ ។​
នី សុ​ភី គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​១៥៨​លើក ឈ្នះ​១២០​លើក ចាញ់​២៨​លើក ស្មើ ១០​លើក និង ធ្លាប់​ផ្តួល​ដៃគូ​អោយ​សន្លប់​ចំនួន ២៥ ។ ការប្រកួត​ចុងក្រោយ​នេះ នី សុ​ភី បាន​វាយ​ឈ្នះ​ម៉ឺន សុភា ដោយ​ពិន្ទុ​ក្នុងការ​ជួបគ្នា​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​លី​អូ​ទម្ងន់​៧០​គ​.​ក្រ កាលពី​ថ្ងៃទី​១៣​ឧសភា​២០១៨ ។

នី សុ​ភី មានចិត្ត​ប្រដាល់​ធំ មិនចេះ​ខ្លាច មិនចេះ​ញញើត ។ ប៉ុន្តែ​យ៉ាងណា សុ​ភី មិនអាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ​នោះបាន​ឡើយ ។ ចាំមើល តើ នី សុ​ភី អាច​យកឈ្នះ Watcharalek បាន​ទៀត​ឬ​អត់​។​

ចំណែក ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Chakphet Phor.Silak ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០ គ​.​ក្រ ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ម្តងណា​នៅឡើយ​ទេ​កន្លងមក​។​

ចាន់ ប៊ុន​ហឿន ជើង​ខ្លាំង​របស់​កម្ពុជា​នេះ គេ​ទើបតែ​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Phat Chhayakphum ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១២​ឧសភា​កន្លងមកនេះ ។ ជា​លើក​ទី​២៩ របស់​ប៊ុន​ហឿន​ហើយ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ​។ ប៊ុន​ហឿន ប្រកួត​ជាមួយ​ថៃ​២៨​លើក​កន្លងមកនេះ គឺ​ឈ្នះ​១៩​លើក ចាញ់​០៧​លើក និង​ស្មើ​០២​លើក។​

Chakphet Phor.Silak ដែលជា​គូ​របស់​ចាន់ ប៊ុន​ហឿន​នេះ ក៏​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ដែរ​កន្លងមក។ អ្នក​ប្រដាល់​ថៃ​នេះ ជា​ជើង​ខ្លាំង​ទម្ងន់​៦០​គីឡូក្រាម​ប្រចាំ​នៅ​ស្រុកថៃ​។ ឆ្លងកាត់​ការប្រកួត​៧៧​លើក Chakphet Phor.Silak វាយ​ឈ្នះ​៦៣​លើក ចាញ់​១៣​លើក និង​ស្មើ​០១​លើក​។​

ចាន់ ប៊ុន​ហឿន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​លើក ឈ្នះ​៥៧​លើក និង​ចាញ់​១០​លើក និង​ស្មើ​០១​លើក ។ ប៊ុន​ហឿន​គេ​មាន​ថ្វី​កែង​និង​ជង្គង់​ល្អ​ណាស់ តែ​យ៉ាងណា​ការ​ឈ្នះ​ចាញ់​រវាង​ចាន់ ប៊ុន​ហឿន និង Chakphet Phor.Silak នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu