Ad Code

កម្មករ​ កម្មការិនី​រោងចក្រ​កាត់ដេរ​ហ្វឺ​ស​ហ្គា​វ័​ន្ត​ ទទួល​បាន​ប្រាក់​បុរេប្រទាន​ពី​រាជរដ្ឋាភិបាល​ ខណៈ​​ថៅកែ​​​រត់ចោល​តាំងពី​ឆ្នាំ​២០១៧



ភ្នំពេញ​ ៖ ​កម្មករ​និង​កម្មការិនី ដែល​បម្រើការ​នៅ​រោងចក្រ​កាត់ដេរ ​ហ្វឺ​ស​ហ្គា​វ័ន​ ​មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ​ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី​៨​ ខែមិថុនា​នេះ​ បានទទួល​ប្រាក់​បុរេប្រទាន​ពី​រាជរដ្ឋាភិបាល​ចំនួន​២០០,០០០​ដុល្លារ​សម្រាប់​បើក​យក​ទៅ​ដោះស្រាយ​ជីវភាព ខណៈពេលដែល​ថៅកែ​ក្ស័យធន​រួច​រត់ចោល​មិន​ទទួលខុសត្រូវ​លើ​ប្រាក់ខែ​កម្មករ កម្មការិនី​តាំងពី​ខែ​ធ្នូ ​ឆ្នាំ​២០១៧​មក​ម្ល៉េះ។

ការនាំ​យកប្រាក់​បុរេប្រទាន​ពី​រាជរដ្ឋាភិបាល​ចំនួន​២០០,០០០​ដុល្លារ​មក​បើក​ជូន​ដល់ដៃ​កម្មករ​កម្មការិនី ចំនួន​៣៥២​នាក់​នេះ​ គឺ​ក្រោម​អធិបតីភាព​លោក​ប្រាក់ ចាន់​ធឿន អគ្គលេខាធិការដ្ឋាន​ក្រសួង​ការងារ​និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ដោះស្រាយ​កូដកម្ម បាតុកម្ម​តាម​មុខសញ្ញា​រាជធានី​ភ្នំពេញ​ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់​ព័ន្ធ​រួមទាំង​អាជ្ញាធរ​តំណាង​អាជ្ញាធរ​ដែនដី​ទៀតផង។

យោង​តាម​ប្រសាសន៍​របស់លោក ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​​អភិបាលខណ្ឌ​មានជ័យ​បាន​ឲ្យ​កម្ពុ​ជា​ថ្មី​ដឹងថា ​កម្មករ និង​កម្មការិនី រោង​ក្រ​កាត់ដេរ ​ហ្វឺ​ស​ហ្គា​វ័​ន្ត​ ​ ​ត្រូវបាន​ថៅកែ​រត់ចោល ​មិន​បើក​ប្រាក់ខែ​ឲ្យ​តាំងពី​ខែធ្នូ​ឆ្នាំ​២០១៧​មកម្ល៉េះ​។​ ចាប់តាំងពី​ពេល​នោះមក​ បងប្អូន​កម្មក​រ កម្មការិនី​ទាំង​៣៥២​នាក់​ បាននាំគ្នា​ធ្វើ​កូដកម្ម​ ព្រមទាំង​ចង​តង់​សម្រាក​មុខ​រោងចក្រ​ទាំង​ថ្ងៃ​ទាំងយប់​ព្រោះ​ខ្លាច​ខាង​ភាគី​ថៅកែ​មក​ដឹក​សម្ភារៈ​ចេញ​មុនពេល​មិនទាន់​ដោះស្រាយ​ប្រាក់បៀវត្សរ៍​​​ជូន​ដល់​កម្មករ​កម្មការិនី​ទាំង​៣៥២​នាក់​។​ តែ​ជា​ភ័ព្វ​សំណាង​របស់​បងប្អូន​ក​ម្មករ កម្មការិនី គឺ​ក្រសួង​ពាក់ព័ន្ធ ​និង​អាជ្ញាធរ​ដែនដី​យើងខ្ញុំ​បានធ្វើ​សេចក្តីរាយការណ៍​ទៅតាម​ថា ​នានានុក្រម ​ហើយ​ជាង​នេះ​គឺ​បាន​ទៅដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្តេច​បានផ្តល់​ប្រាក់​បុរេប្រទាន​ចំនួន​២០០,០០០​ដុល្លារ​សម្រាប់​បើក​ជូន​ដល់ដៃ​កម្មករ​និង​កម្មការិនី​ទាំង​៣៥២​នាក់​មិន​ឲ្យ​បាត់បង់​សូម្បីតែ​ម្នាក់​។​

លោក​ពេជ្រ កែវ​មុនី តំណាង​ឲ្យ​បងប្អូន​កម្មករ​កម្មការិនី​ទាំង​៣៥២​នាក់​ក៏ដូចជា​អាជ្ញាធរ​ដែនដី​សូម​សំដែង​នូវ​ការដឹងគុណ​ដល់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​បាន​យកចិត្ត​ទុកដាក់​ជួយ​ដល់​បងប្អូន​កម្ម​ករក​ម្ម​ការិនី​ឲ្យ​ទទួលបាន​ប្រាក់​បៀវត្សរ៍​ដើម្បី​យកទៅ​ប្រើប្រាស់​ ខណៈ​ពេល​កម្មករ​ទាំងអស់​កំពុង​អស់​ក្តីសង្ឃឹម​ព្រោះតែ​ថៅកែ​ក្ស័យធន​។​ ប៉ុន្តែ​ការ​ក្ដី​សង្ឃឹម​របស់​កម្មក​រ​កម្មការិនី​បានកើត​ឡើងវិញ​ បន្ទាប់ពី​សម្តេច​តេ​ជោ​បានសម្រេច​ផ្តល់ប្រាក់​បុរេប្រទាន​ដើម្បី​បើក​ជូន​ដល់ដៃ​កម្មករ​កម្មការិនី​ទាំង​៣៥៣​នាក់ ​ដោយ​គ្មាន​ខ្វះ​ម្នា​ក់​ណា​ឡើយ​។​ បងប្អូន​កម្មករ​កម្ម​ការិនី​ដែល​ទទួលបាន​ប្រាក់​បុរេប្រទាន​គ្រប់ៗ​គ្នា​រួចមក​ពួកគេ​នាំគ្នា​សប្បាយចិត្ត​មុខរីក​ដូច​គ្រាប់​ជី​ និង​សន្យា​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ទទួល​បាន​ជ័យជំនះ​ដើម្បី​ឲ្យ​សម្តេច​តេ​ជោ​ដឹកនាំ​ប្រទេសជាតិ​យើង​ទទួល​បាន​សុខ​ក្សេមក្សាន្ត​ជា​រៀងរហូត​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu