Ad Code

មានតែ​ជាតិ​ស្ករ​សមាសភាគ​ក្នុង​ទឹកដោះ​របស់​អ្នក​ម្តាយ​ប៉ុណ្ណោះ​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​អាការៈ​អាលែរហ្ស៊ី​របស់​កុមារ



​សមាសភាគ​ជាតិ​ស្ករ​តែមួយ​មុខ​គត់ នៅក្នុង​ទឹកដោះ​របស់​អ្នក​ម្តាយ​អាច​បង្ការ​បាន​នូវ​អាការៈអា​លែរ​ហ្ស៊ី​ចំណីអាហារ កើតមាន​ចំពោះ​កូន​របស់ខ្លួន​នោះ​។ នេះ​បើ​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ចុះផ្សាយ នៅក្នុង​លេខ​ចុងក្រោយបង្អស់​នៃ​ព្រឹត្តិបត្រ “Allergy”​។

​ការសិក្សា​ស្រាវជ្រាវ​បាន​គូសបញ្ជាក់​ពី​តួនាទី​សុខភាព​របស់​ទឹកដោះ​ស្ត្រី “human milk oli gosaccharides (HMOs) ​ដែល​មិន​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ផលិតផល​ម្សៅ​ទឹកដោះគោ​កូនក្មេង “infant formula” នោះទេ ដែលមាន​សមត្ថភាព​អន្តរាគមន៍​ក្នុងការ​ព្យាបាល​ប្រកបដោយ​សក្តានុពល​។​



​ការសិក្សា​ស្រាវជ្រាវ​កាល​ពីមុនមក បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា កុមារ​ដែល​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ប្រឈម​នឹង​ហានិភ័យ​ដ៏​ទាប​ចំពោះ​ភាព​ចម្រុះ​នៃ​ស្ថានភាព​វេជ្ជសាស្ត្រ មានដូចជា​កើត​អា​ការៈដកដង្ហើម​តឹងៗ (wheezing) ការឆ្លង​ជំងឺ (infection) កើត​ហឺត (asthma) និង​កើត​អាកា​រៈ​ធាត់ (Obesity) ។

​អ្នកសិក្សា​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ The University of California (UC) San Diego School of Medicine ព្រមទាំង​សហសេវិក​របស់គេ​នៅ​ប្រទេស​កាណាដា បានធ្វើ​ការវិភាគ​ទៅលើ​សំណាក​ទឹកដោះ​ម្តាយ​ដែល​យកមក​រយៈពេល​ពី​៣​ដល់​៤​ខែ​ពី​ទារក​និង​ម្តាយ​៤២១​នាក់​។ រយៈពេល​មួយឆ្នាំ​ក្រោយមក​កុមារ​ទាំងនោះ​ត្រូវបាន​ធ្វើតេស្ត​ទៅលើ​ស្បែក​ដើម្បី​ស្វែងរក​សភាព​ងាយ​ទទួលយក​អាកា​រៈអា​លែរ​ហ្ស៊ី (allersic Sensitization) ទៅកាន់​សភាព​ដែល​ហៅថា Allergens ជាទូទៅ​ក្នុងនោះ​មាន​អាហារ​បរិភោគ​មួយចំនួន​។

​ក្រុម​ស្រាវជ្រាវ​បាន​រកឃើញថា មាន​កុមារ​៥៩​នាក់​ក្នុងចំណោម​៤២១​នាក់​(១៤​ភាគរយ​)​រង​ការកើត អា​លែរ​ហ្ស៊ី ពី allergens នៃ​ចំណីអាហារ​បរិភោគ​មួយ​មុខ​ឬ​ច្រើនជាង​នេះ​ពេល​ឈាន​ចូលដល់​អាយុ​បាន​មួយ​ខួប​(១​ឆ្នាំ​)​។

រីឯ​ធាតុពិត​នៃ​សមាសភាគ HMOs នៅក្នុង​ទឹកដោះ​ម្តាយ​នោះ​មាន​ភាពប្រែប្រួល​ព្រមទាំង​កំណត់ដោយ​កត្តា​មានដូចជា​ដំណាក់កាល Lactation Stage អាយុ​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ (gestational age) សុខភាព​របស់​ម្តាយ (maternal Health) ព​ន្ធុ (ethnicity) ទីតាំង​ភូមិសាស្ត្រ​រស់នៅ (geographic location) និង​ការ​បំបៅកូន (breastfeeding exclusivity )៕
ស៊ី​ន​ហួ

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu